គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ស្នងការនគរបាលរាជធានីភ្នំពេញចេញសេចក្តីបំភ្លឺពាក់ព័ន្ធបុគ្គល១ចំនួនយករូបភាពចាស់ៗរបស់មន្ត្រីចរាចរណ៍មកផុសសារជាថ្មី !

(ភ្នំពេញ) : បើយោងតាមការដកស្រង់ពីផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១ ខែ តុលាឆ្នាំ ២០២២បានសរសេររៀបរាប់ថា : សូមមេីលព្រៃទាំងមូល កុំយកឈេីមួយដេីមមកវាយតម្លៃ !!!

បុគ្គលដែលយករូបភាពចាស់ៗ ជាច្រេីនមកផុសឡេីងវិញ ធ្វេីឲ្យប្រជាពលរដ្ឋយល់ច្រឡំ តេីមានគោលបំណងអ្វី ?

សូមគិតពិចារណាឡេីងវិញផង បេីជាសកម្មភាពថ្មី ចំពោះមន្ត្រីដែលមានទង្វេី ទាំងកាយវិការ និងពាក្យសំដី មិនសមរម្យ គឺត្រូវបានកោះហៅដេីម្បីធ្វេីការណែនាំអប់រំ និងដាក់វិន័យកងកម្លាំងជាដេីម ។

ជានិច្ចជាកាលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែធ្វេីការណែនាំអប់រំជាប្រចាំ ដល់មន្ត្រីទាំងអស់ ឲ្យអនុវត្តការងារឲ្យបានត្រឹមត្រូវ ប្រេីប្រាស់កាយវិការ និងពាក្យសម្តីសមរម្យជាមួយប្រជាពលរដ្ឋ ទោះជាការបំពេញភារកិច្ចហត់នឿយយ៉ាងណាក៏ដោយ ប៉ុន្តែក៏នៅតែមានបុគ្គលមួយចំនួនតូច នៅតែមិនអនុវត្តតាម ហេីយក៏ត្រូវបានអង្គភាព ដកបញ្ឍរជេីង ដាក់វិន័យ ។ល។

តេីអ្នកដែលយករូបភាពចាស់មកផុសនេះ ដែលមានគិតថា មន្ត្រីភាគច្រេីនបានខិតខំបំពេញតួនាទីភារកិច្ចបានយ៉ាងល្អ ទោះជាភ្លៀង ខ្យល់ ក្តៅ រងារ យ៉ាងណា ក៏នៅតែឈរ សម្រួលចរាចរណ៍ជូនពលរដ្ឋជានិច្ច ដេីម្បីកុំឲ្យមានការកកស្ទះ ៕

Previous Post Next Post