គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

សហគ្រិនស្ត្រីឆ្នើម3រូប សហការគ្នានាំចូលផលិតផលថែរក្សាសម្រស់ស្ត្រីរូបមន្តផ្សំពីប្រទេសជប៉ុន ……..

លោកជំទាវ ខូវ សុខលាង សហការវិនិយោគរួមគ្នាជាមួយក្រុមហ៊ុន B Nature Import_Export Co.,Ltd ដែលមានបទពិសោធជិត10ឆ្នាំ នៅក្នុងវិស័យផលិតផលថែរក្សាសម្រស់ស្រ្តី។

លោកជំទាវ ខូវ សុខលាង គឺជាឧត្តមភរិយា ឧកញ៉ា លី សាមឺឌី អគ្គនាយកក្រុមហ៊ុន ASPOR ដែលជាក្រុមហ៊ុនធំមួយនាំចូលឈុតខារ៉ាអូខេដែលល្បីល្បាញពេញប្រទេសកម្ពុជា។ ពេលនេះលោកជំទាវបានសម្រេចវិនិយោគរួមគ្នាជាមួយលោកស្រី រស់ សុភ័ក្ត្រ ស្ថាបនិក និងលោកស្រី សុខ ចន្ថា សហស្ថាបនិក ក្រុមហ៊ុន B Nature Import_Export Co.,Ltd
អ្នកទាំងបីសម្រេចនាំចូលផលិតផលសុខភាពស្ត្រី ផលិតផលថ្មី(SS3)ដែលមានរូបមន្តផ្សំពីប្រទេសជប៉ុននិងបានរកឃើញដោយជនជាតិអាមេរិក។

ការសហការនាំចូលផលិតផលនេះ ត្រូវបានលោកជំទាវ ខូវ សុខលាង បញ្ជាក់ថាដោយសារមើលឃើញពីផលិតផលនេះមានគុណភាពខ្ពស់ ហើយនៅមានតម្លៃស័ក្ដិសមជាមួយប្រជាជនកម្ពុជា។

លោកជំទាវមានប្រសាសន៍ថា៖ បងប្អូនបានដឹងហើយថាផលិតផលល្អ តែងតែមានតម្លៃថ្លៃដូច្នេះបងប្អូនប្រជាជនរបស់យើងមួយចំនួនគ្មានលទ្ធភាពប្រើប្រាស់ទេ ។
ដោយចង់ឪ្យបងប្អូនប្រជាជនយើងមានផលិតផលដែលមានគុណភាពខ្ពស់ និងមានតម្លៃសមរម អាចប្រើប្រាស់បានទាំងអស់គ្នា ទើបនាងខ្ញុំសម្រេចចិត្តសហការជាមួយក្រុមហ៊ុន Bnature Import_Export Co.,Ltd ជាក្រុមហ៊ុនមួយដែលជោគជ័យលើវិស័យគ្រឿងសំអាងជាច្រើនប្រភេទ ដែលបានឈរលើទីផ្សារច្រើនឆ្នាំមកហើយ សំរេចនាំចូល ផលិតផលថ្មី (SS3) នេះមកកាន់ទីផ្សារប្រទេសកម្ពុជា។

លោកជំទាវបន្តទៀតថា ផលិតផលរបស់យើងបានទទួលស្គាល់ដោយក្រសួងសុខាភិបាលរួចទៅហើយ ហើយពេលឆាប់ៗខាងមុននេះ យើងនិងមានកម្មវិធីសម្ភោធជាផ្លូវការផងដែរ៕

Previous Post Next Post