គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

លោកបណ្ឌិត ទូច វណ្ណៈ ឆ្លើយតប ៣ចំណុច ទៅកាន់មនុស្សមួយចំនួនដែលនៅតែបន្តលើកយករឿងប័ណ្ណបើកបរម៉ូតូ 60 CC មកធ្វើជាប្រធានបទក្នុងបណ្តាញសង្គម! ………………

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (អាយប៉ា) បានបង្ហោះសារតាមផេកផ្លូវការរបស់ខ្លួន ឆ្លើយតបទៅកាន់មនុស្សមួយចំនួន ដែលនៅតែបន្តលើកយករឿងប័ណ្ណបើកបរម៉ូតូ 60 CC មកធ្វើជាប្រធានបទក្នុងបណ្តាញសង្គម យ៉ាងដូច្នេះថា ៖ ដោយមើលថា រឿងប័ណ្ណបើកបរម៉ូតូ 60 CC ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងកាលពីពេលថ្មីៗនេះ នៅតែបន្តមានអ្នកមួយចំនួន លើកយកមកធ្វើជាប្រធានបទក្នុងបណ្តាញសង្គម បើទោះបីជាមានការបញ្ជាក់ជាថ្មីពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា តាមរយៈឃ្លីបវីដេអូ និងអ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានចេញសេចក្តីប្រកាសព័ត៌មាន បំភ្លឺជាសាធារណៈ ថាគ្រាន់តែជាសិក្សាប៉ុណ្ណោះ ហើយត្រូវបានអ្នកសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គមជាច្រើន យកទៅចុះផ្សាយ និងបង្ហោះជាសាធារណៈព្រោងព្រាតក្តី ក៏នៅតែមិនយល់ ឬធ្វើជាមិនយល់។ លើសពីនេះទៅទៀត អ្នកមួយចំនួននោះ ថែមទាំងប្រមាថម៉ាក់ងាយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បែបនេះបែបនោះទៀតផង។ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរមួយរូប ខ្ញុំយល់ឃើញ និងសូមឆ្លើយតបទៅកាន់អ្នកលេងបណ្តាញសង្គមទាំងនោះ ៣ចំណុច ដូចខាងក្រោម ៖ ទី១. បើគ្រាន់តែចង់បានអ្នកចូលមើលច្រើន គួររកអ្វីដែលមានប្រយោជន៍មកនិយាយ មិនគួរបំភ្លៃខុសការពិត និងមិនឲ្យតម្លៃអាយុជីវិតពលរដ្ឋខ្មែរនោះទេ។ ទី២. ប្រសាសន៍ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកគ្រាន់តែឲ្យស្ថាប័នពាក់ព័ន្ធសិក្សាតែប៉ុណ្ណោះ មិនទាន់អោយអនុវត្តនៅឡើយ រហូតដល់ចុងឆ្នាំ២០២៣ ទើបប្រមូលរបាយការណ៍ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ មកធ្វើការវាយតម្លៃ។ ទី៣. តើអ្នកលើកឡើងទាំងនោះដឹងទេថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា សព្វថ្ងៃនេះ បានសម្លាប់ពលរដ្ឋខ្មែរ ក្នុង ១ថ្ងៃៗ ប៉ុន្មាននាក់? ជាក់ស្តែងក្នុងខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់ពលរដ្ឋខ្មែរ ១៣៩នាក់ ក្នុងនោះអ្នកប្រើប្រាស់ម៉ូតូ ស្លាប់ ១០៩នាក់។ សួរថាតើលុយដែលចំណាយរៀនបើកបរ និងអាយុជីវិត មួយណាសំខាន់ជាង? ជារួមមក ការធ្វើកំណែទម្រង់ណាក៏ដោយតែងតែមានការប៉ះពាល់ខ្លះៗ សំខាន់បើការធ្វើកំណែទម្រង់នោះ ដើម្បីផលប្រយោជន៍ជាតិរួម គប្បីត្រូវតែធ្វើកំណែទម្រង់។ ចូរចាំថា “ឃើញភ្លើងឆេះតិចតួច មិនពន្លត់ ចាំដល់ភ្លើងឆេះខ្លាំង បាននាំគ្នាទៅពន្លត់ តើបានប្រយោជន៍អី?” មនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុង ១ថ្ងៃៗពី ៥ ទៅ ៦នាក់ មិនព្រមទប់ស្កាត់ ឬចង់ឲ្យស្លាប់ច្រើនជាងនេះ ទើបទប់ស្កាត់ឬ?
Previous Post Next Post