គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ក្រសួងមហាផ្ទៃ ប្រកាសដល់សាធារណជនដែលរងភាពអយុត្តិធម៌ក្នុងពេលនគរបាលជាតិចុះប្រតិបត្តិការបង្ក្រាបផលិតផលក្លែងក្លាយ ផ្ដល់ព័ត៌មានតាមទូរសព្ទពីរខ្សែ

 

ដើម្បីប្រសិទ្ធភាពនៃការអង្កេតស្រាវជ្រាវភាពមិនប្រក្រតីរបស់មន្ត្រីនគរបាល ពេលចុះប្រតិបត្តិការបង្ក្រាបផលិតផលក្លែងក្លាយ កន្លងទៅ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានប្រកាសដាក់លេខទូរសព្ទពីរខ្សែ គឺ 089 770 917 និង 089 371 007 សម្រាប់សាធារណជន ឬប្រជាពលរដ្ឋ ដែលទទួលរងភាពមិនប្រក្រតី ឬភាពអយុត្តិធម៌នៅពេលប្រតិបត្តិការរបស់មន្ត្រីនគរបាលជាតិចំណុះអង្គភាពប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ មានលទ្ធភាពងាយស្រួលក្នុងការដាក់បណ្ដឹង ផ្ដល់ភស្ដុតាង ឬសហការផ្ដល់ព័ត៌មានពាក់ព័ន្ធនានា។ ទន្ទឹមគ្នានេះ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ក៏បានបង្កើតក្រុមការងារជំនាញមួយ ដើម្បីធ្វើការស៊ើបអង្កេត ស្រាវជ្រាវតាមពាក្យបណ្ដឹងពាក់ព័ន្ធនឹងប្រតិបត្តិការរបស់មន្ត្រីនគរបាលជាតិ ក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ផងដែរ។




ក្រុមការងារអង្កេតស្រាវជ្រាវនេះ មានសមាសភាព ចំនួន ១១រូប ដឹកនាំដោយអគ្គាធិការរង ១រូបជាប្រធាន, អគ្គាធិការរងមួយចំនួនជាអនុប្រធាន, និងប្រធាននាយកដ្ឋានមួយចំនួនជាសមាជិក។ ក្រុមការងារអង្កេតស្រាវជ្រាវនេះ មានតួនាទីភារកិច្ច ទទួលពាក្យបណ្ដឹង តាមដាន ប្រមូលព័ត៌មាន លើកសំណើសុំគោលការណ៍ទៅអគ្គាធិការ ដើម្បីចាត់ចែងបណ្ដឹង និងព័ត៌មានដែលទទួលបាន។ ក្រៅពីនេះមានតួនាទីភារកិច្ចស៊ើបអង្កេតស្រាវជ្រាវរាល់ការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងធ្វើរបាយការណ៍ដាក់ជូនអគ្គាធិការពិនិត្យសម្រេច។

ការប្រកាសដាក់ប្រព័ន្ធទូរសព្ទទាំងពីរខ្សែ«089 770 917 និង 089 371 007» និងការបង្កើតក្រុមការងារអង្កេតស្រាវជ្រាវនេះ គឺយោងតាមសេចក្ដីសម្រេចរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ស្ដីពីការផ្អាកសកម្មភាពស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបផលិតផលក្លែងក្លាយ ស្ថិតនៅក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ដែលបានប្រគល់ភារកិច្ចជូនអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ធ្វើការស៊ើបអង្កេតស្រាវជ្រាវតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងប្រតិបត្តិការរបស់មន្ត្រីនគរបាលជាតិក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមនាពេលថ្មីកន្លងទៅ។ នេះបើយោងតាមការឲ្យដឹងពីលោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣៕







Previous Post Next Post