(កណ្តាល) ៖ លោក ឡាក់ ម៉េងធី ប្រធានក្រុមការងារចុះមូលដ្ឋានភូមិដើមគរ តំណាងលោក ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀននៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០២២នេះ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងនាំយកអំណោយរបស់លោកប្រធានមកផ្ដល់ជូនបងប្អូនស្ដ្រីៗដែលទើបតែសម្រាលកូនរួច ចំនួន០៣គ្រួសារនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ដកណ្ដាល។
នាឱកាសនោះ លោក ឡាក់ ម៉េងធី បានមានប្រសាសន៍ថាទៅកាន់ស្ត្រីទើបសម្រាលកូនទាំង០៣នាក់ថា ៖ «ស្ត្រីជាមាតាពិភពលោក» ដែលមានគុណតម្លៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានឡើយ ។ លោកបានបន្តថា ស្ត្រីបានលះបង់ចិត្តកាយ ក្នុងការគ្រប់គ្រងគ្រួសារ និងស្ត្រីជាឆ្អឹងខ្នង នៃប្រទេសជាតិ។
ជាមួយគ្នានោះ លោក ឡាក់ ម៉េងធី ក៏បានអំពាវនាវដល់មាតាបិតាត្រូវនាំបុត្រាបុត្រីរបស់ខ្លួនទៅចុះបញ្ជីអត្រានុកូលដ្ឋាន ជាពិសេសសំបុត្រកំណើតដែលមានសារ:សំខាន់បំផុតនៃជីវិតគ្រួសារ។
លោកក៏បានផ្តាំផ្ញើដល់មាតាទាំងអស់ដែលទើបសម្រាលកូន សូមមើលថែកូនៗឲ្យមានសុខភាពល្អ មានអនាម័យ ក្នុងការរស់នៅ ព្រមទាំងថែទាំសុខភាពទាំងអស់គ្នា ជាពិសេសការពារឲ្យបានដាច់ខាត កុំឲ្យកើតមានជំងឺ Covid-19 នៅក្នុងសហគមន៍ និងត្រូវអនុវត្តអោយបានជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាការអំពាវនាវពីប្រមុខរដ្ឋាភិបាល នូវវិធានការ ៣កុំ ៣ការពារ។
ទន្ទឹមគ្នានោះ លោកក៏បាននាំយកអំណោយមមួយចំនួនរបស់លោក ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន មកចែកជូនដល់ស្ត្រីសម្រាលកូនទាំង០៣នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ១បាវ = ៥០ គ.ក្រ, ថវិកា = ១០០.០០០៛។
គួរជម្រាបជូនថា បងប្អូនស្ត្រីៗសម្រាលកូនទាំង០៣នាក់រួមមាន៖
*ទី១- ឈ្មោះ ស្រេង ចិន្ដា
*ទី២- ឈ្មោះ សាំង ស្រីទូច
*ទី៣-ឈ្មោះ អុល រស់ ៕
Tags:
សន្តិសុខសង្គម