ប្រិយមិត្តបានដឹងរួចមកហេីយករណីរឿងលេងតុងទីន តែងតែមានបញ្ហាមិនចេះចប់មិនចេះហេីយ ជាក់ស្តែង ថ្មីៗនេះ នារីរងគ្រោះឈ្មោះ លី គន្ធា ភេទស្រី ដែលជាមេតុងទីន បានប្រាប់មកអង្គភាពសារព័ត៌មាន ពោធិ៍មាសញ៉ូស៍ ថា គាត់ត្រូវបានកូនតុងទីនរបស់ឈ្មោះ សម សុជាតា ភេទស្រី ដេញងាប់បានលុយហេីយបែរជាព្យាយាមគេចវេសមិនព្រមបង់ប្រាក់ឲ្យមេតុងទីនវិញទេ។
គួរឲ្យដឹងថាតុងទីនដែលកំពុងលេងនេះគឺក្បាល ១០០ដុល្លារ (មួយរយដុល្លារ)ដោយដេញរៀងរាល់ ៥ថ្ងៃម្តង នៅវេលាម៉ោង១១ ដោយចាប់ផ្តេីមលេងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ និងការប្រាក់ត្រូវបានកំណត់ចាប់ពី ២០ដុល្លារ( ម្ភៃដុល្លារ)ទ្បើង។ បន្ទាប់ពីកូនតុងទីន អ្នកនាង សម សុជាតា បានដេញងាប់ និងបានលុយរួចហេីយ បែរជាគេចវេសមិនព្រមបង់មេវិញទេ ពោលគឺ (ដេញបានលុយហេីយមិនបង់វិញទេចំនួន ៣ដងហេីយ) ដោយរងចាំពីមួយថ្ងៃ ទៅមួយថ្ងៃ Call ផង Chat ផង នៅមិនឃេីញបង់ ដោយអស់ក្នុងការទ្រាំនូវទង្វេីរដែលអ្នកនាង សម សុជាតា ធ្វើដាក់ខ្លួនបែបនេះ មិនបាន ក៏បានបង្ហោះក្នុង ហ្វេសប៊ុកដោយរៀបរាប់ថា Socheata Sam សូមអញ្ជើញចូលខ្លួនដោះស្រាយបំណុលជាលុយតុងទីនដែលបានខ្ចីទៅមកវិញផង លេសថាមិនរត់មិនបោកវាមិនមែនជាលេសដែលគួរយកមកប្រេីទេ យាយ អ៊ំតារាសម្តែង ឬទ្បូវហៅថា CEO Model អីនឹងមិនចេះហៅទេ អត់បង់ចំនួន ៣វគ្គហេីយ ការទុកឱកាសមានដែនកំណត់ ហេីយមួយវិញទៀតបេីថាមិនរត់ទេ មិនបោកទេ ជួយសងលុយគ្រប់ចំនួនមក ១៨០០ដុល្លារ (មួយពាន់ប្រាំបីរយដុល្លារ)។ អ្វីដែលហួសចិត្ត ស្អិតដេីមទ្រូងនោះគឺបន្ទាប់ពីមេតុងទីន ដែលជាជនរងគ្រោះបង្ហោះរួច ស្រាប់តែអ្នកនាង សម សុជាតា បង្ហោះតបវិញហាក់បីដូចមិនអេីពេីរឿងជំពាក់លុយគេនោះទេ ដោយបង្ហោះរៀបរាប់ថា កុំអាងអីផុសរូបគេ គ្រប់រូបភាពណាក៏ដោយ មនុស្សរស់និយាយគ្នាបាន នៅមានវិធីដោះស្រាយចម្រេីនណាស់ អានលេងៗ សិនទៅ កុំគិតថាអ្នកធ្វេីនឹងត្រូវគ្រប់រឿង។
នារីរងគ្រោះ លី គន្ធា ប្រាប់ឲ្យដឹងទៀតថា ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ដែលលេងប៉ះមនុស្សបោកប្រាស់ចង់បានលុយរបស់គេឥតអៀនខ្មាស់ ដេញបានហេីយមិនបង់វិញ លុយតែ (១៨០០ ដុល្លារ) ហេតុអ្វីធ្វើឲ្យបាត់បង់កេរ្តិ៍ឈ្មោះ កិត្តិយសខ្លួនឯងធ្វើអ្វី ខ្ញុំសូមផ្តាំទៅមេតុងទីនផ្សេងៗទៀត បេីរេីសកូនសិក្សាឲ្យច្បាស់ ប្រយ័ត្នប៉ះកូនបោកប្រាស់ត្រូវរងគ្រោះដូចខ្ញុំ។
ពាក់ព័ន្ធករណីនេះដែរអង្គភាពយេីងរងចាំការបកស្រាយបំភ្លឺពីភាគីពាក់ព័ន្ធរាល់ម៉ោងធ្វេីការ៕