គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ល្បែង”អនឡាញ”ខ្នាតយក្ស១កន្លែងនៅក្រុងកំពង់ចាម កំពុងបើកដំណើរការយ៉ាងរលូន បែរជាសមត្ថកិច្ចមិនចុះបង្ក្រាប !

(កំពង់ចាម)៖ រាល់ថ្ងៃគេសង្កេតឃើញសកម្មភាពនៃការបើក ល្បែងស៊ីសងតាមប្រព័ន្ធ”អនឡាញ”ជល់មាន់ទូរទស្សន៍ កំពុងពេញនិយមខ្លាំងណាស់ នៅក្នុងភូមិសាស្ត្រ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

បើមើលពីស្ថានភាពជាក់ស្ដែងៈ នៅតាមបណ្ដា ហាងកាហ្វេនីមួយៗក្នុងក្រុងកំពង់ចាម គឺក្រុមអ្នកញៀនល្បែង”អនឡាញ”ភ្នាល់ចាក់លុយធំៗ ដោយហ៊ោកញ្ច្រៀវអ៊ូអរ យ៉ាងគគ្រឹកគគ្រេងបំផុត.ហាក់បីដូចជាល្បែងស្របច្បាប់ទៅហើយ ។
ប៉ុន្តែផ្ទុយទៅវិញ អាជ្ញាធររួមនិងសមត្ថកិច្ចមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ ហាក់បីដូចជាស្រវឹងភ្នែក ងាប់ត្រចៀកស្ដូក មើលមិនឃើញស្ដាប់មិនឮ នូវរាល់សកម្មភាព បើកល្បែងស៊ីសង”អនឡាញ”ខុសច្បាប់ទាំងនេះ ។

ករណីនេះលោក អ៊ឹង ប៊ុន អធិការក្រុងកំពង់ចាម.បានបដិសេធមិនបកស្រាយឡើយដោយថាៈជាប់ប្រជុំ ។

ជាក់ស្ដែងៈ ទីតាំងល្បែង”អនឡាញ”ខ្នាតធំនិងដុះស្លែ ត្រង់ចំណុចតារាងបាល់ទះ របស់ឈ្មោះ”ណាក់”ជាប់ផ្លូវជាតិលេខ៧ថ្មី ភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
គឺកំពុងបើកដំណើរការអាជីវកម្ម របស់ខ្លួន យ៉ាងពេញបន្ទុក រាល់ថ្ងៃតែម្ដង ខួបប្រាំងខួបវស្សា មិនដែលឃើញសមត្ថកិច្ច ចុះហាមឃាត់ឬបង្ក្រាបនោះឡើយ ។

ក្នុងនោះ ក្រុមអ្នកញៀនល្បែងរាប់សិបនាក់ តែងតែភ្នាល់ដាក់លុយច្រើនៗ ចាប់ពី១លានរៀល ទៅ២លានរៀលសម្រាប់មាន់ជល់”អនឡាញ”១គូៗ ជាហេតុនាំឱ្យម្ចាស់ទីតាំងល្បែងអនឡាញមួយនេះ អាចប្រមូលប្រាក់ចំណេញបានរាប់លានរៀលក្នុងមួយថ្ងៃៗ ។

កត្តានៃការបើកល្បែង អនឡាញបែបនេះហើយ បណ្ដាលឱ្យស្ដ្រីខ្លះ ដែលមានប្ដីជាអ្នកញៀនល្បែង កើតចិត្តក្ដៅក្រហាយ ឈ្លោះប្រកែកគ្នាជាមួយប្ដីញឹកញាប់។

ខណៈប្ដីទៅហូបកាហ្វេ១កែវសោះ បែរជា មិនមកផ្ទះ តាំងពីព្រឹកដល់ល្ងាច ព្រោះរវល់វក់វី និងការផ្សងសំណាង ។
ភ្នាល់ចាក់លុយមាន់ជល់តាមទូរទស្សន៍ បណ្ដាលឱ្យខាតពេល មិនបានទៅធ្វើការងាររកស៊ី ដើម្បីយកប្រាក់មកផ្គត់ផ្គង់គ្រួសារ ជាមួយគ្នានោះ អ្នកឈ្នះសប្បាយហ៊ោកញ្ច្រៀវឡើងទ្រហឹងអឺងកង ពេញហាងកាហ្វេរ. រីឯអ្នកចាញ់វិញ ប្រែទឹកមុខក្រៀមក្រំប្រឈម ជំពាក់គេនិងត្រូវដោះបំណុល អ្នកខ្លះភ្នាល់ចាញ់ផ្ទួនៗជាច្រើនថ្ងៃជាប់គ្នា កើតអារម្មណ៍មួម៉ៅ ក្រពុលមុខ មកផ្ទះវិញ ឈ្លោះប្រកែកប្រពន្ធកូន និងប្រើអំពើហិង្សាក្នុងគ្រួសារក៍មាន។

ព្រោះថាៈ អ្នកលេងល្បែងពេលឈ្នះមុខខ្លាញ់ ពេលចាញ់មុខខ្លា ប្រើចាញ់ច្រើនកាលណា អ្វីៗក៍ហ៊ានធ្វើ អាចកើតជាអំពើចោរលួច ចោរប្លន់ និងអំពើអសន្តិសុខក្នុងមូលដ្ឋានជាដើម។ល។

អាស្រ័យហេតុនេះ ពលរដ្ឋសូមស្នើដល់លោក អ៊ឹង ប៊ុន អធិការក្រុងកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ជាពិសេសលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

មេត្តា អន្តរាគមន៍ចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញ ត្រង់ចំណុចខាងលើដោយក្ដីអនុគ្រោះ ដើម្បីអនុវត្តឲ្យនូវ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពផងដែរ ។

Previous Post Next Post