ខេត្តកណ្តាល៖ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋានខេត្តកណ្តាលនិងមានការយកចិត្តទុកដាក់ពីលោកវរសេនីយ៍ទោ មួន រដ្ឋា អធិការស្រុកល្វាឯមបានដឹកនាំកម្លាំងដោយផ្ទាល់និងការចូលរួមពីលោកវីរសេនីយ៍ទោ នី មករា អធិការរងទទួលជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋានស្រុកល្វាឯមឈានទៅដល់ឃាត់ខ្លួនបានជនសង្ស័យ៤ នាក់ពាក់ពន្ធ័ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀនហេតុការណ៍កើតហេតុ ៖នៅថ្ងៃទី០៩ខែ មិថុនាឆ្នាំ ២០២២ វេលា ម៉ោង ១១ និង ៣០ នាទី។ចំណុចកើតហេតុទី១ ៖ ផ្លូវកៅស៊ូ ភូមិត្បូងដំរី ឃុំ កំពង់ចំលង ស្រុក ខ្សាច់កណ្តាលខេត្ត កណ្តាល។
ចំណុចកើតហេតុទី២: ផ្ទះរបស់ជនសង្សយ័ ឈ្មោះ ប៊ុត បញ្ញញៀន ស្ថិតនៅ ភូមិ បារាជ ឃុំ ស្វាយជ្រុំ ស្រុក ខ្សាច់កណ្តាល វេលាម៉ោង ១៦ និង ៣០នាទី
ជនសង្ស័យចំនួន ០៥នាក់ ( ឃាត់ខ្លួន៤នាក់ គេចខ្លួន ០១នាក់ ) ៖
១.ឈ្មោះ ថា ពៅ ហៅ ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិ ខ្សំ ឃុំរាប ស្រុក ពារាំង ខេត្ត ព្រៃវែង( មានសារធាតុញៀនក្នុងទឹកនោម )។( ឃាត់ខ្លួន)
២.ឈ្មោះ លួត ឡាត់ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ. មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ ព្រៃខ្លា ឃុំរាប ស្រុកពារាំង ព្រៃវែង. (មានសារធាតុញៀនក្នុងទឹកនោម) ។
៣.ឈ្មោះ ប៊ុត បញ្ញញៀន ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលនៅ ភូមិ បារាជ ឃុំ ស្វាយជ្រុំ ស្រុក ល្វាឯម ខេត្ត កណ្តាល។ តេស្តិទឹកនោមរកសារធាតុញៀន វិជ្ជមាន( + ) ឃាត់ខ្លួន។
៤.ឈ្មោះ ឡន តារារិទ្ធិ ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅ ភូមិ បារាជ ឃុំ ស្វាយជ្រុំ ស្រុក ល្វាឯម ខេត្ត កណ្តាល។ តេស្តិ៍ទឹកនោមរកសារធាតុញៀន វិជ្ជមាន(+)ឃាត់ខ្លួន។
៥.ឈ្មោះ ប៊ុត បញ្ញា ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅ ភូមិ បារាជ ឃុំ ស្វាយជ្រុំ ស្រុក ខ្សាច់កណ្តាល ខេត្ត កណ្តាល។(គេច ខ្លួន)
វត្ថុតាងចាប់យក៖
១.សារធាតុញៀនមេតំហ្វេតាមីន(ice) ចំនួន ១១កញ្ចប់ ( តូច ០៨ កញ្ចប់,មធ្យម ០១ កញ្ចប់ , ធំ ០២ កញ្ចប់ )។
២.ទូរសព្ទ័ NOKIA ចុចពិល ០២គ្រឿង ម៉ាក រៀលមី ០១ គ្រឿង និង ម៉ាក Oppo ០១គ្រឿង។
៣.ម៉ូតូ ចំនួន ០១ គ្រឿង ( ម៉ាកហុងដា ១១០ សេរី ២០០២ ,០១ គ្រឿង។
៤សម្ភារៈ វេចខ្ចប់ថ្នាំញៀន មួយចំនួន។
៥.កាំភ្លើង កែច្នៃ កាំភ្លើងស្នប់ ចំនួន០១ដើម
សភាពនៃរឿងហេតុ៖នៅពេលកើត ផ្នែកជំនាញ បានចុះស្រាវជ្រាវ ល្បាតឃ្លាំមើល ក៏ឃើញមុខសញ្ញាគួរអោយសង្សយ័ ក៏ដេញតាមហៅ ជនសង្សយ័ តាំងពីទឹកដីស្រុកល្វាឯម រហូតដល់ចំណុចកើតហេតុទី១: ជនសង្សយ័ក៏លោតចោលម៉ូតូ រត់ចូលក្នុងទឹក នឹងបំផ្លាញវត្ថុតាងចោលក្នុងទឹកអស់០១កញ្ចប់ធំ សល់មួយកញ្ចប់តូច។
នៅចំពោះមុខសមត្ថកិច្ចជន សង្សយ័ ឈ្មោះ ថា ពៅ. និង ឈ្មោះ លួត ឡាត់ បានសារភាពថា ៖ ថ្នាំញៀន ដែលខ្លួនយកមកធ្វើសកម្មភាពរាល់ថ្ងៃ. គឺ ទិញពីឈ្មោះ. បញ្ញា តាមលេខទូរសព្ទ័ ០១០ ៤៧២៦០៧ ចំនួន ០១កញ្ចប់ធំ តំលៃ ២៤០០០០រៀល ដោយអ្នកលក់ថែមអោយ ០១កញ្ចប់តូចបន្ថែម តែ ឈ្មោះ បញ្ញា បានអោយ ឈ្មោះ ញៀន ត្រូវជាប្អូូន និងឈ្មោះ រិទ្ធិ យកមកអោយ. ជនស្សយ័ក៏បានឆ្លើយទៀតថា កន្លងមក គឺទិញតាមលេខទូរសព្ទ័ឈ្មោះ បញ្ញា តែ ពេលមកយកគឺ ឈ្មោះញៀន និង ឈ្មោះរិទ្ធិ ជាអ្នកយកមកអោយ ។
យោងតាមចំលើយសារភាពរបស់ជនសង្ស័យទាំងពីរ កំលាំងជំនាញនគរបាលស្រុកល្វាឯម បានឆ្លងយោបល់ លោក ស្នងការ និងបានសហការណ៏ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រ និងកំលាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រុំ រួមជាមួយកំលាំងជំនាញស្រុកខ្សាច់កណ្តាល បានបន្តទៅឃាត់ខ្លួន ឈ្មោះ ប៊ុត បញ្ញញៀន និង ឈ្មោះ ឡន តារារិទ្ធិ នៅ ចំណុច ផ្ទះ របស់ ជន សង្សយ័ ដោយ ឈ្មោះ ប៊ុត បញ្ញា មកឥតគេចខ្លួន មិនបាននៅក្នុងមូលដ្ឋានទេ ហើយបន្តត្រួតពិនិត្យឆែកឆេរ ឃើញមានថ្នាំញៀនសរុប ចំនួន ១០កញ្ចប់ទៀត កញ្ចប់តូច ០៧, កញ្ចប់ មធ្យម ០១ និង កញ្ចប់ ធំ ០២។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ឈ្មោះ ប៊ុត បញ្ញញៀន បានឆ្លើយថាថ្នាំញៀននេះខ្លួនបានទៅយកពី ថា នៅ ជ្រោយចង្វា រាជធានីភ្នំពេញ ដោយ ឈ្មោះ បញ្ញា ត្រូវជាបងប្រុសរបស់ខ្លួន ជាអ្នកទំនាក់ ទំនងអោយ ហើយជនសង្សយ័បានសារភាពបន្តទៀតថា ពេលខ្លះ នៅពេលខ្វះថ្នាំញៀនអោយម៉ូយទៅយកពីភ្នំពេញមិនទាន់គឺ ខ្លួនទៅយកថ្នាំញៀននេះពី ឈ្មោះ ម៉ៅ និង ឈ្មោះ យី នៅ ភូមិបារាជ ឃុំ ស្វាយជ្រុំ ម្តងម្កាលដែរព្រោះស្ដិតនៅក្បែរគ្នា។
បច្ចុប្បន្នជនសង្សយ័ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកល្វាឯមដើម្បីបន្តចាត់ការតាមនីតិវិធី ។