គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

នៅទីបំផុត ! លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ហៅទ្រីត្រូវបានបញ្ជូនចេញពីពន្ធនាគារខេត្តកណ្តាលវិញហើយ ...

ភ្នំពេញ៖ អតីតស្នងការរងនគរបាលខេត្តកណ្តាល ឧត្តមសេនីយ៍ត្រី ស្រេង សុខា ត្រូវបានដោះលែងឱ្យចេញពីពន្ធនាគារខេត្តកណ្តាលវិញហើយ នៅព្រលប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២នេះ។ នេះបើយោងតាមលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាននៅថ្ងៃនេះ។

លោក ឯក ស៊ុនរស្មី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជានីតិវិធីគឺឱ្យគាត់ត្រឡប់ទៅវិញតាមដីកាបញ្ឈប់ឱ្យចាប់ខ្លួនលេខ២៩ ដ.ក.ឧ/២២ របស់សភាព្រហ្មទណ្ឌ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នោះហើយ»។

Previous Post Next Post