គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ប្រជាពលរដ្ឋចំនួន២ភូមិ ស្មើរនិងពីរសង្កាត់ ស្ថិតនៅខណ្ឌច្បារអំពៅ សូមអំពាវនាវដល់លោកអភិបាលខណ្ឌច្បារអំពៅ មេត្តាជួយពន្លឿនក្នុងការដាក់គ្រឿងចក្រ កាយប្រឡាយនូវការជន់លិចផ្ទះសំបែងរបស់ពួកគាត់ផង…

(ភ្នំពេញ)÷ប្រជាពលរដ្ឋចំនួន២ភូមិ ស្មើរនិងពីរសង្កាត់ គឺភូមិព្រែកជាងព្រំ ស្ថិតនៅសង្កាត់វាលស្បូវ និងភូមិចំពុះក្អែក២ ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ សូមអំពាវនាវដល់រដ្ឋបាលខណ្ឌច្បារអំពៅ មេត្តាពន្លឿនក្នុងការដាក់គ្រឿងចក្រ ចុះជួយកាយប្រឡាយបញ្ចៀសនៃការជន់លិចផ្ទះសម្បែងរបស់ពួកគាត់ ពិបាក់ក្នុងការធ្វើដំណើរក៏ដូចជារស់នៅប្រចាំថ្ងៃ។

ប្រជាពលរដ្ឋបានលើកឡើងថា ដោយសារមានជំនន់ទឹក ជន់លិច គឺដោយសារការការបូមខ្សាច់ ទើបបណ្តាលអោយមានការលិច លំនៅដ្ឋាន និងទឹកលិចចំការរបស់ពួកគាត់។

យោងតាមលិខិតស្នើរសុំជួយអន្តរាគមន៍
ចុះថ្ងៃទី០៧ ខែ០៦ ឆ្នាំ២០២២ សូមគោរពជូនលោកអភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ ដូចមានខ្លឹមសារទាំងស្រុងដូចតទៅ÷

ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ

លិខិតស្នើសុំជួយអន្តរាគមន៍

ខ្ញុំបាទឈ្មោះ ឃឹម វី ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ តំណាងអោយប្រជាពលរដ្ឋ រស់នៅភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ និងភូមិចំពុះក្អែក២ សង្កាត់ព្រែកថ្មី មានអាស័យដ្ឋានបច្ចុប្បន្ននៅផ្លូវលំ ភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
-លេខទូរស័ព្ទទំនាក់ទំនង ០១១ ៧៨៥ ៦៦៥ ។

សូមគោរពជូន
លោកអភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ

កម្មវត្ថុ សំណើរសុំរដ្ឋបាល ខណ្ឌច្បារអំពៅ មេត្តាដាក់គ្រឿងចក្រ កាយប្រឡាយ អមសងខាងបណ្តោយផ្លូវលំអូរកន្ទួត ស្ថិតនៅភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ រហូតដល់ផ្លូវលំ លោកតាដើមពោធិ៍ ទល់ផ្លូវ ៣៦៩ ភូមិចំពុះក្អែក២សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សេចក្តីដូចបានចែងក្នុងកម្មវត្ថុខាងលើ យើងខ្ញុំទាំងអស់គ្នា សូមគោរពជម្រាបជូន លោក អភិបាលខណ្ឌ មេត្តា ជ្រាបថាៈ យើងខ្ញុំទាំងអស់គ្នាជាប្រជាពលដ្ឋ រស់នៅភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ និងរស់នៅភូមិចំពុះក្អែក២! សង្កាត់ព្រែកថ្មី រងផលប៉ះពាលដោយសារជំនន់ទឹក និងការបូមខ្សាច់ បណ្តាលអោយលិច លំនៅដ្ឋាន និងទឹកលិចចំការ ហេតុដូចនេះហើយ សូមរដ្ឋបាលខណ្ឌច្បារអំពៅ មេត្តាជួយ ដាក់គ្រឿងចក្រ កាយរំដោះទឹក ដើម្បីអោយមានផ្លូវទឹកហូរ ចេញ ធ្លាក់ទៅទន្លេ ។
សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូម លោកអភិបាលខណ្ឌ មេត្តាជួយដោះស្រាយ យើងខ្ញុំទាំងអស់គ្នា ដោយក្តីអនុគ្រោះ ។
សូម លោកអភិបាលខណ្ឌ មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់រំអំពីយើងខ្ញុំ ។
ធ្វើនៅថ្ងៃ.០៧…..ខែ.មិថុនា…….ឆ្នាំ២០២២……..
ស្នាមមេដៃស្តាំ យឹម វី

ជុំវិញនៅបញ្ហាខាងលើកនេះប្រជាពលរដ្ឋបានទទូចស្នើសុំដល់អង្គភាព BMK hotnews មេត្តាជួយផ្សព្វផ្សាយឲ្យបានជ្រាបដល់ថ្នាក់ដឹងនាំគ្រប់ស្ថាប័នពាក់ព័ន្ធ ជាពិសេស លោក ចេងមុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ សូមមេត្តាជួយពន្លឿនក្នុងការដោះស្រាយ បញ្ចៀសនូវការជន់លិចផ្ទះសំបែង ដីស្រែចំការ និងសំរួលក្នុងធ្វើដំណើររបស់ក្មួយៗសិក្សានុសិស្សសាលាឲ្យបានងាយស្រួយក្នុងការធ្វើដំណើរទៅសាលារៀនសូត្រនៅពេលបច្ចុប្បន្ននេះផង។

Previous Post Next Post