គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

សមត្ថកិច្ចឃាត់ខ្លួនស្រីស្អាតអ្នកលក់ផលិតផលតាមអនឡាញពីបទឆបោក ..

ភ្នំពេញ៖ ចៅក្រមស៊ើបសួរលោក រស់ សាមឌី នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានបង្គាប់ឲ្យឃុំខ្លួនស្រ្តីលក់ផលិតផលតាមអនឡាញម្នាក់ និង បានបញ្ជូនខ្លួននាង ទៅឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធការឆបោកប្រាក់ អតិថិជនរបស់គាត់ តាមការឡាយលក់ផលិតផល តាមហ៊្វេសប៊ុក (Facebook) ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីអំឡុងខែមករា ឆ្នាំ២០២០។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់លោក ចៅក្រមស៊ើបសួរ បានឲ្យដឹងថា ជនត្រូវចោទរូបនេះ មានឈ្មោះ អាន ធីតា ភេទ ស្រី អាយុ២៨ឆ្នាំ មុខរបរលក់ផលិតផលតាមអនឡាញ មានទីលំនៅ ផ្ទះលេខ៣០ ផ្លូវលេខ៤១៥ សង្កាត់បឹងកក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ស្រ្តីជាប់ចោទ អាន ធីតា ត្រូវបានតំណាងអយ្យាការចោទប្រកាន់ពីបទ: ឆបោក តាមបញ្ញាតិមាត្រា ៣៧៧ និង មាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

ឈ្មោះ អាន ធីតា ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកកម្រិតស្រាលរាជធានីភ្នំពេញ ចាប់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក រស់ សាមឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធលើបណ្តឹងរបស់ឈ្មោះ លឹម ស្រីពេជ្រ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២២៕

Previous Post Next Post