គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ម្ចាស់ហាងMode Store ខឹងចិត្តត្បិតអ្នកកាសែតផ្សាយពីរឿងមិនល្អរបស់ខ្លួនបែរជាប្តឹងអ្នកកាសែតវិញពីបទ ...

(ត្បូងឃ្មុំ)៖យោងតាមលិខិតកោះហៅលេខៈ៧៦៨ចុះថ្ងៃទី២២ ខែមីនាឆ្នាំ២០២២ លោកស្រី ខេង ពិទូពុធធីតា ម្ចាស់ហាង Mode Store កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ បានដាក់ពាក្យបណ្ដឹងប្តឹងលោក គីម ស្រ៊ុនចាងហ្វាងអង្គភាពសារព័ត៌មាន«គីម ស្រ៊ុន ញូស៍» ទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃពីបទៈចាប់បង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ និងផ្ដល់ព័ត៌មានបំភ្លៃ។

លោក គីម ស្រ៊ុន ចាងហ្វាង អង្គភាពសារព័ត៌មាន KIM SRUN NEWS បានលើកឡើងថា«កំឡុងខែវិច្ឆិកា ឆ្នាំ២០២១ លោកបានចុះផ្សាយព័ត៌មានតាមវិជ្ជាជីវៈ អំពីផលិតផលក្លែងបន្លំ នៅហាង Mode Store ដែលសមត្ថកិច្ចបានចុះបង្ក្រាបហាង ពាក់ព័ន្ធការលក់ផលិតផលក្លែងក្លាយជាច្រើន បែរជាលោកស្រី ខេង ពិទូពុធធីតា ដែលជាម្ចាស់ហាង Mode Store មកប្តឹងលោកដែលជាអ្នកសារព័ត៌ដោយចោទប្រកាន់ក្នុងករណី ចាប់បង្ខាំងដោយខុសច្បាប់ និង ជំរិតទារប្រាក់ និងផ្តល់ព័ត៌មានបំភ្លៃ ទៅវិញ»។

លោកបានបន្តថា«លោកមិនសុខចិត្តជាដាច់ខាត ព្រោះលោកមិនបានធ្វើដូចអ្វីដែលជាការចោទប្រកាន់របស់លោកស្រី ខេង ពិទូពុធធីតា នោះទេ គឺសុទ្ធតែជារឿងប្រឌិតឡើង ដើម្បីផលប្រយោជន៍ខ្លួន ក្នុងចេតនាបង្ខូចឈ្មោះលោក ដើម្បីអោយមានការយល់ច្រលំ ល្អទៅជាអាក្រក់ តែប៉ុណ្ណោះ»។

លោកបានបង្ហើបឲ្យដឹងថា«លោកនឹងធ្វើការប្ដឹងលោកស្រី ខេង ពិទូពុធធីតា ម្ចាស់ហាង Mode Store ទៅក្រសួងយុត្តិធម៌ អគ្គនាយកដ្ឋានគយ និងពន្ធដារ ជុំវិញភាពមិនប្រក្រតីនៅហាង Mode Store និងដើម្បីថ្នាក់ដឹកនាំជួយរកយុត្តិធម៌ដល់រូបលោកដែលជាអ្នកសារព័ត៌មានមួយរូប»។

ករណីនេះអង្គភាពយើងខ្ញុំពុំអាចទំនាក់ទំនងលោកស្រី ខេង ពិទូពុធធីតា ដើម្បីផ្ដល់បទសម្ភាសន៍បាននៅឡើយ។

គួររំលឹកផងដែរថា៖ កាលពីថ្ងៃទី៣ខែវិច្ឆិកាឆ្នំា២០២១ សមត្ថកិច្ចនៃក្រសួងមហាផ្ទៃចុះបង្រ្កាបហាង Mode Store ដែលមានទីតាំងស្ថិតនៅផ្ទះលេខ14BC ផ្លូវលេខៈ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយសង្ស័យលួចនាំចូលរក្សាទុក ចែកចាយទំនិញ កាបូប នាឡិកា និងផលិតផលប្រើប្រាស់តុបតែងខ្លួនជាច្រើនមិនមានប្រភពនិងច្បាប់ត្រឹមត្រូវ តាមរយៈបណ្ដឹងរបស់ប្រជាពលរដ្ឋ ។បើយោងតាមកំណត់ហេតុឆែកឆេរក្នុងប្រតិបត្តិការត្រួតពិនិ្យជាក់ស្ដែងសមត្ថកិច្ចបានរកឃើញផលិតផលចំនួន១២១មុខចែកចេញជា០៦ផលិតផលទាំងនោះរួមមាន ផលិតផលកាបូបស្មើចំនួន២១៥កាបូប,ផលិតផលវេនតាស្មើចំនួន១៨៧ដើម, ផលិតផលគ្រឿងសម្អាងស្មើ១,២៥០ដប/កំប៉ុង,ទឹកអប់ចំនួន៦៩៦ ដប, នាឡិកាចំនួន៦៧៦គ្រឿង, ផលិតផលសម្លៀកបំពាក់ស្មើ១៣៦ គូ/កំផ្លេ សរុបផលិតផលទាំងអស់៦មុខស្មើនឹង៣១៦០។

ក្រោយចុះប្រតិបត្តិការសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដោយសមត្ថកិច្ច បានរកឃើញហាង Mode Store ដែលមានឈ្មោះ ខេង ពិទូពុធធីតា និងឈ្មោះ ហ្សារ៉ន អ៊ុលវី ជាប់ពាក់ព័ន្ធករណីនាំចូល រក្សាទុក លក់ទំនិញដែលមានម៉ាកក្លែងបន្លំនិងផលិតផលផ្សេងទៀតក្លែងម៉ាក ក្លែងប្រភព ក្លែងប័ណ្ណធានា និងមិនសុច្ចរិតនឹងទំនិញ ដោយសមត្ថកិច្ចបានចាត់ទុកអំពើដូចជាក្លែងបន្លំពាណិជ្ជសញ្ញា ឬពាណិជ្ជនាម នាំចូល លក់ ប្រកាសលក់ ឬមានបំណងលក់ដោយមានចេតនានូវទំនិញដែលមានម៉ាកក្លែងបន្លំឬមានចេតនាផ្ដល់សេវា អំពើមិនសុច្ចរិតទាក់ទងនឹងទំនិញ សេវា ឬការអះអាងដោយបំភាន់ អំពើដែលទាក់ទងនឹងការអនុវត្តមិនសុច្ចរិតនឹងទំនិញ ការក្លែងបន្លំ ឬការប៉ុនប៉ងក្លែងបន្លំតាមមធ្យោបាយឬវិធីណាមួយក៏ដោយលើផលិតផលទំនិញនិងសេវាចំពោះ អត្តសញ្ញាណ, ប្រភព, ប្រភេទ, គុណភាពខាងរូបធាតុ ឬខាងទ្រង់ទ្រាយរាងកាយ ធាតុផ្សំបរិមាណជាដើម ។

មហាជនសង្ឃឹមថាតុលាការព្រមទាំងស្ថាប័នមានសមត្ថកិច្ចជួយរកយុត្តិធម៌និងស្នើសុំចាត់វិធានការតឹងរឹងចំពោះជនខិលខូចកុំអោយជនល្មើសបានចិត្ត កាន់តែផ្គើននឹងច្បាប់ និងធ្វើអោយប៉ះពាល់ដល់ប្រយោជន៍ប្រជាពលរដ្ឋនិងសេដ្ឋកិច្ចប្រទេសជាតិទាំងមូល ៕

Previous Post Next Post