គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

នាយឆើតមេបនល្បែងប្រចាំខណ្ឌមានជ័យត្រូវបានសមត្ថកិច្ចចុះធ្វើកិច្ចសន្យាអប់រុំ...

ភ្នំពេញ៖ មេបនល្បែងដុះស្លែប្រចាំខណ្ឌមានជ័យ ឈ្មោះ ជា វាសនា ហៅឆើត ដែលធ្លាប់តែធ្វើព្យុះភ្លៀង និងបង្កឲ្យមានភាពអសន្តិសុខ ជារើយៗក្នុងមូលដ្ឋាន ម្ដងហើយម្ដងទៀត ពេលនេះសមត្ថកិច្ចសម្រេចចុះធ្វើកិច្ចសន្យាអប់រំ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះ។

តាមការបំភ្លឺព័ត៌មានរបស់ស្នងការនគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា៖ សមត្ថកិច្ចបានធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំង ឈ្មោះ ជា វាសនា ហៅឆើត មិនឲ្យមានលួចបេីកលេងល្បែងស៊ីសងក្នុងទីតាំងនេះទៀតឡេីយ បើសិនក្នុងករណីម្ចាស់ទីតាំងមិនគោរពតាមកិច្ចសន្យា កម្លាំងសមត្ថកិច្ចនិងធ្វើការបង្រ្កាប ហើយកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។

គួរបញ្ជាក់ថា៖ កន្លងមកមេបនល្បែងប្រចាំខណ្ឌមានជ័យ ឈ្មោះ ជា វាសនា ហៅឆើត រូបនេះ តែងតែប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងខុសច្បាប់ និងបង្កឱ្យមានភាពអសន្តិសុខ ម្ដងហើយម្ដងទៀត រហូតមានករណីហិង្សាបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃផងដែរ។

ហើយថ្មីៗនេះ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ មេបនល្បែងរូបនេះបានប្រមូលផ្ដុំបក្សពួកជាច្រើនមកលេងល្បែងភ្នាល់ រហូតបង្កើតឲ្យមានករណីជេរប្រមាថគ្នា បម្រុងប្រើហិង្សាវាយដំច្រំធាក់ពីសំណាក់បក្សពួករបស់មេបនល្បែង ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច៕

Previous Post Next Post