គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

រន្ធត់ចិត្តណាស់ ! ក្មេងស្រី.សិស្សសាលាត្រូវបានរកឃើញហើយ តែឋិតក្នុងសភាព.សាក-សពអាក្រាត-កាយ.គួរឲ្យអាសូរ....

បន្ទាយមានជ័យ ៖ ទីបំផុតក្មេងស្រីសិស្សសាលាវ័យ៧ឆ្នាំ ដែលបាត់ខ្លួន បង្កការភ្ញាក់ផ្អើល នៅក្រុងប៉ោយប៉ែត នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ នៅក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ត្រូវបានរកឃើញហើយ​ តែនាងបាន​ស្លាប់ ដោយគេយកសាកសពក្មេងរងគ្រោះទៅប្លុងចោល នៅម្តុំទីតាំងរកឃើញកាបូបរបស់នាង ។

រូបភាពបង្ហាញថាក្មេងរងគ្រោះ ស្លាប់ទាំងអាក្រាតកាយ ត្រូវគេកប់​ផ្កាប់មុខ ឃើញខ្នង និងគូថ ដែល​ទំនងទើប ត្រូវឃាតកយកទៅប្លុងចោលនាវេលាព្រលប់នេះតែម្តង។

ទោះជាយ៉ាងណា គេមិនទាន់ដឹងច្បាស់ពីដើមចមនៃរឿងរ៉ាវខាងលើ ថាតើជនរងគ្រោះស្លា.ប់​ដោយសារមូល​ហេតុអ្វី ពិតប្រាកដនៅឡើយទេ តែប្រភពពីសមត្ថភាព បានបង្ហើបប្រាប់ថា អាចជាករណីរំលោភសម្លាប់។ សមត្ថកិច្ចជំនាញពាក់ព័ន្ធបាននិងកំពុងទៅកន្លែងកើតហេតុ ដើម្បីបើក​ការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ។

សូមរម្លឹកថា ក្មេងស្រីរងគ្រោះ ឈ្មោះ លួត លីហ្សា ហៅ កន្ទ្រីត អាយុ ៨ឆ្នាំ រៀនថ្នាក់ទី២ នៅសាលាបឋម​សិក្សា​ទំនប់ក៥។ នាង​បានចេញពីផ្ទះ នៅមុនម៉ោង ៧ព្រឹក នាថ្ងៃទី៩ ខែមីនានេះ ទៅសាលារៀន ដូចសព្វដង។ តែម៉ោង​ជាង ១១ព្រឹក មិនឃើញនាងត្រឡប់មកផ្ទះវិញ ឪពុកម្តាយក្មេងស្រីរងគ្រោះ បានតាមរកដល់ថ្នាក់រៀន ហើយ​សួរគ្រូ តែគ្រូថា មិនឃើញនាងទេ ក៏ប្តឹង​សមត្ថកិច្ចចម្រុះ អាវុធហត្ថ នគរបាលរដ្ឋបាល កងកម្លាំងព្រំដែន យោធា និងអ្នកស្រុក តាមរុករក។ តែរកមិនឃើញ។​

​ឪពុកក្មេងស្រីរងគ្រោះ ឈ្មោះ សំ សាន្ត អាយុ ៣១ឆ្នាំ និងម្តាយឈ្មោះ យាន ខេមរា អាយុ ៣២ឆ្នាំ។ គ្រួសានេះ មានកូនស្រី ២នាក់ ហើយក្មេងស្រីដែលបាត់ខ្លួន និងស្លាប់នេះ ជាកូនច្បង។

ម្តាយឪពុកក្មេងស្រីរងគ្រោះ បាននាំគ្នារកកូន ដោយឲ្យគេចុះរាវក្នុងប្រឡាយទឹក ជាប់ផ្លូវអតីតទំនប់ក៥ ដែលជា​ផ្លូវ​ទៅ​សាលា តែមិនឃើញ។ ករណីតាមរកក្មេងស្រីរងគ្រោះ ផ្អើលភូមិនេះ គឺភ្លាមៗ រកឃើញតែកាបូបសៀវភៅ ដែលគេបោះចូល ក្នុងព្រៃកន្ទ្រាំងខែត ដោយគេសង្ស័យថា អាច​ជាស្នាដៃរបស់ជនសង្ស័យ ព្រោះក្នុងកាបូបនោះ មានទាំងស្បែកជើងក្មេងស្រី ឯសៀវភៅក៏ឃើញកាត់ដាច់ជា២។ ឯដបទឹក និងសៀវភៅ មានជាប់ស្មៅផងដែរ៕

Previous Post Next Post