គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

អគ្គីភ័យឆាបឆេះរោងចក្រ ( យ៉ុង សុីន ) នៅខណ្ឌពោធិ៍សែនជ័យខូចខាតសម្ភារះ១ចំនួន.ឡានទឹកចេញបាញ់ទឹកពន្លត់អស់៣០គ្រឿង ...

ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះរោងចក្រ យ៉ុងស៊ីន និងបានបំផ្លាញសម្ភារអស់មួយចំនួន ដែលបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី កាលពីវេលាម៉ោង១២៖១០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ តាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តែបានរលត់ទៅវិញ ក្រោយមានការជួយសង្គ្រោះពីកម្លាំងសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរងទទួលផែនការងារអាវុធជាតិផ្ទុះ និងអគ្គិភ័យ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងថា ក្នុងប្រតិបត្តិការអន្តរាគមន៍សង្គ្រោះនេះ កម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់ចំនួន៣២គ្រឿង រួមមាន៖

*ការិយាល័យបង្ការពន្លត់អគ្គិភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន១៩គ្រឿង
*រថយន្តពន្លត់អគ្គិភ័យ ក្រសួងមហាផ្ទៃ ចំនួន២គ្រឿង
*រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន៦គ្រឿង
*រថយន្តពន្លត់អគ្គិភ័យរបស់ផ្សារទំនើប អូឡាំព្យា ចំនួន២គ្រឿង
*រថយន្តរបស់ក្រុមហ៊ុន សួរឧសហ្សាហ៍កម្មកាណាឌីយ៉ា ចំនួន២គ្រឿង
*រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន១គ្រឿង។

លោកស្នងការរង បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ បានឆេះបំផ្លាញ ថ្មប្រក់សង័សី ទំហំ ៣០ម៉ែត្រ x ១០០ម៉ែត្រ និងសម្ភារៈប្រើប្រាស់មួយចំនួន។

យ៉ាងណាមិញសម្រាប់ប្រតិបត្តិការនេះ ត្រូវបានកម្លាំងសមត្ថកិច្ចគ្រប់គ្រងបាននៅវេលាម៉ោង ២៖៥០នាទីនាថ្ងៃខែដដែរ។ ចំពោះមូលហេតុការណ៍ដែលនាំឲ្យមានអគ្គិភ័យនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ៕ ( ប្រភព ហ្វ្រែសញ៉ូស៍ )

Previous Post Next Post