គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ចូលរួមសោកស្តាយផង ! នាយត្បែងតារាកំប្លែងរបស់CTN បានទទួលមរណភាពហើយ ...

ភ្នំពេញ៖ តារាកំប្លែងមួយរូបរបស់ CTN នាយ ត្បែង បានទទួលមរណភាព នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដោយជួបគ្រោះថ្នាក់ចរាចរណ៍កាលពីសប្ដាហ៍មុន។

បើយោងតាមប្រភពបានឱ្យដឹងថា នាយ​ ត្បែង បានជួបគ្រោះថ្នាចរាចណ៍ដោយជិះម៉ូតូបុកគោមួយក្បាល កាលពីសប្ដាហ៍មុន ខណៈធ្វើដំណើរចេញទៅច្រៀង នៅឯខេត្តស្វាយរៀង។ លោកលោកបានសម្រាកព្យាបាលនៅមន្ទីពេទ្យក្រោយជួបគ្រោះថ្នាក់ភ្លាមៗ។ ប៉ុន្តែគួរឱ្យសោកស្ដាយ ដោយសារស្ថានភាពធ្ងន់ធ្ងរ រាងកាយមិនអាចទ្រាំទ្រទៀតបាន នាយ ត្បែង បានទទួលមរណភាពនៅព្រឹកថ្ងៃថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ហើយក៏បានបន្សល់ទុកនូវការសោកស្ដាយ អាឡោះអាល័យពីក្រុមគ្រួសារ៕

Previous Post Next Post