គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ជោគជ័យឬជោគជាំពេលនេះ ? ឧកញ៉ានួន អក ធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿទៅលើគម្រោងអភិវឌ្ឃន៍ដីឡូត៍ព្រែកចាកដែលសន្យាខ្យល់...

ឧកញ៉ា នួន អក ដៃគូរគ្រូជោគជ័យ ៖ ប្រជាពលរដ្ឋរងគ្រោះជាច្រើននាក់ មិនសប្បាយចិត្ត និងអស់ជំនឿ ទៅលើគម្រោងអភិវឌ្ឍដីឡូតិ៍ ព្រែកចាក ដែលស្ថិតក្នុងតំបន់កំពតឋានសួគ៌ នៅភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ដែលរហូតមកទល់ពេលនេះ មិនទាន់ប្រគល់ប្លង់ឱ្យអតិថិជននៅឡើយទេ បើទោះបីជាពួកគេបានបង់លុយដាច់អស់ហើយយ៉ាងណាក៏ដោយ មិនតែប៉ុណ្ណោះ ភាគីម្ចាស់គម្រោង នៅតែដោះសារ ពីមួយ ថ្ងៃទៅមួយថ្ងៃយកតែរួចខ្លួនទៀតផង ។

នេះបើយោងតាមការលើកឡើងរបស់អតិថិជនម្នាក់ ក្នុងចំណោមច្រើននាក់ទៀត ដែលបានទិញ និងបង់រំលស់ដីឡូតិ៍នៅក្នុងគម្រោង ព្រែកចាក របស់ឧកញ៉ា នួន អក ។
បើតាមការផ្ដល់ព័ត៌មានមកកាន់ សហការីសារព័ត៌មានយើងខ្ញុំ ពីសំណាក់បុរសម្នាក់ ដែលជាអ្នកទិញដីឡូតិ៍នៅក្នុងគម្រោង ព្រែកចាក របស់ ឧកញ៉ា នួន អក បានឱ្យដឹងថា ខ្លួនគឺជាជនរងគ្រោះ ក្នុងចំណោមប្រជាពលរដ្ឋជាច្រើននាក់ ដែលបានបង់រំលស់ដីឡូតិ៍ ក្នុងគម្រោងខាងលើ តាំងពីឆ្នាំ ២០១៩ មកម្ល៉េះដោយនៅក្នុងកិច្ចសន្យាបានបញ្ជាក់ថា “បង់ចាប់ពី ៦ ទៅ ៩ ខែ នឹងទទួលបានប្លង់” ប៉ុន្តែបើគិតមកទល់បច្ចុប្បន្ននេះមានរយៈពេល ៣ឆ្នាំហើយ មិនទាន់បានទទួលប្លង់នៅឡើយទេ ។ មិនតែប៉ុណ្ណោះ គម្រោងក៏មិនមានអ្វីអភិវឌ្ឍដែរ សូម្បីតែបង្គោលសម្គាល់ក្បាលដី ក៏គ្មានផង ផ្ទុយស្រឡះពីគ្រូជោគជ័យខាងលើដែលធ្លាប់បានសន្យាថា នឹងអភិវឌ្ឍតំបន់នេះឱ្យក្លាយជាតំបន់រមណីដ្ឋានស្តង់ដាខ្ពស់ រួមមានផ្ទះវីឡា ផ្ទះលំហែ រមីណយដ្ឋានធម្មជាតិ និងកន្លែងកម្សាន្ដផ្សេងៗទៀត ដែលជាហេតុនឹងធ្វើឱ្យដីដែលទិញទៅនោះ កើនតម្លៃទ្វេរដង ។

ម្រាប់ដីដែលខ្លួនបានបង់រំលស់នោះមានចំនួន ២ ឡូតិ៍តម្លៃ ១៤.០០០ ដុល្លារ បានចាប់ផ្ដើមបង់កាលពីឆ្នាំ២០១៩ ហើយរហូតមកទល់ពេលនេះមានរយៈពេល ៣ឆ្នាំហើយ ហើយខ្លួនក៏បានបង់លុយដាច់អស់់ដែរ នៅឡើយតែប្លង់មិនទាន់បានដល់ដៃ ខណៈដែលខាងភាគីគម្រោង តែងតែងនិយាយលើកពេល ពន្យាពីមួយថ្ងៃទៅមួយថ្ងៃ ដោះសាយកតែរួចខ្លួន ធ្វើឱ្យលែងមានទំនុកចិត្ត ។ ហើយបញ្ហានេះផងដែរ អតិថិជនជាច្រើននាក់ (ជនរងគ្រោះ) បានដាក់បណ្ដឹងទៅកាន់សាលាស្រុកទឹកឈូ កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២១ ប៉ុន្តែមិនមាននរណាហៅសួរនាំសោះ ទើបក្រោយមក ពួកគេបាននាំគ្នាដាក់ពាក្យបណ្ដឹងម្ដងទៀត នៅសាលាខេត្ត ហើយព័ត៌មានទាំងអស់ក៏បានទៅដល់ដៃឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត កំពត រួចរាល់ហើយ រង់ចាំតែលោក ដោះស្រាយតាមដំណាក់កាលប៉ុណ្ណោះ ។ជនរងគ្រោះខាងលើ បានបញ្ជាក់ទៀតថា សម្រាប់ដីដែលខ្លួនបានបង់រំលស់នោះមានចំនួន ២ ឡូតិ៍តម្លៃ ១៤.០០០ ដុល្លារ បានចាប់ផ្ដើមបង់កាលពីឆ្នាំ២០១៩ ហើយរហូតមកទល់ពេលនេះមានរយៈពេល ៣ឆ្នាំហើយ ហើយខ្លួនក៏បានបង់លុយដាច់អស់់ដែរ នៅឡើយតែប្លង់មិនទាន់បានដល់ដៃ ខណៈដែលខាងភាគីគម្រោង តែងតែងនិយាយលើកពេល ពន្យាពីមួយថ្ងៃទៅមួយថ្ងៃ ដោះសាយកតែរួចខ្លួន ធ្វើឱ្យលែងមានទំនុកចិត្ត ។

ហើយបញ្ហានេះផងដែរ អតិថិជនជាច្រើននាក់ (ជនរងគ្រោះ) បានដាក់បណ្ដឹងទៅកាន់សាលាស្រុកទឹកឈូ កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២១ ប៉ុន្តែមិនមាននរណាហៅសួរនាំសោះ ទើបក្រោយមក ពួកគេបាននាំគ្នាដាក់ពាក្យបណ្ដឹងម្ដងទៀត នៅសាលាខេត្ត ហើយព័ត៌មានទាំងអស់ក៏បានទៅដល់ដៃឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត កំពត រួចរាល់ហើយ រង់ចាំតែលោក ដោះស្រាយតាមដំណាក់កាលប៉ុណ្ណោះ ។

នៅក្នុងប្រសាសន៍ឯកឧត្ដម ម៉ៅ ធនិន តាមរយៈតេឡេក្រាមបានឱ្យដឹងយ៉ាងដូច្នេះថា លោក នឹងដោះស្រាយ និងជួយរកយុត្តិធម៌ឱ្យខានតែបាន គ្រាន់តែសុំពេលយូរបន្តិច ព្រោះចាប់តាំងពីចូលកាន់តំណែងជាអភិបាលខេត្តកំពត មកមានរឿងច្រើនដែលត្រូវដោះស្រាយជូនប្រជាពលរដ្ឋ រហូតដល់ ១ ៥០០ករណីឯណោះ ។ ដូច្នេះហើយជនរងគ្រោះណាដាក់ពាក្យបណ្ដឹងមុន នឹងដោះស្រាយជូនមុន អ្នកដាក់ក្រោយនឹងដោះស្រាយជូនតាមក្រោយ ៕

Previous Post Next Post