គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ល្បែងស៊ីសងរីកដូចផ្សិតក្នុងទឹកដីខណ្ឌទួលគោក ខណះអជ្ញាធរដេកលក់គ្មានអើពើក្នុងការចុះបង្ក្រាបក្នុងទឹកដីរបស់ខ្លួនឡើយ...

ភ្នំពេញ ៖ ល្បែងស៊ីសងតាម Net មួយកន្លែង ដែលមានការចាក់ភ្នាល់សុីសងលុយធំៗ កំពុងបង្ករហានីភ័យ រីកដុះរាលដាលដូចផ្សិតខណៈអាជ្ញាធរមូលដ្ឋាន ដែលមានលោក ជា ពិសី មិនចុះធ្វើការបង្រ្កាបើទោះបីជាមានការរាយការណ៍ពីប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មានជាច្រើនអង្គភាពធ្វើការចុះផ្សាយក៏ដោយ ។

ជាក់ស្តែងល្បែងស៊ីសងមួយកន្លែង ដែលស្ថិតនៅលើដងផ្លូវ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក នៅកែងជាប់ស្តុបផ្សារដើមគរ កំពុងបើកដំណើរការលេងយ៉ាងរំភើយដោយគ្មានខ្វល់និងរំខានដល់អាជ្ញាធរ ។ ប្រជាពលរដ្ឋរស់ក្បែរម្តុំនោះ ពិតជាមានការភ័យខ្លាចដោយសារភាគច្រើនអ្នកលេងល្បែងទាំងនោះ ជាជនប្រើប្រាស់គ្រឿងញៀន ។

បើតាមប្រភពពីពលរដ្ឋរស់នៅម្តុំនោះ បានខ្សឹបប្រាប់អ្នកសារព័ត៌មានថា ៖ ទីតាំងបើកល្បែងនោះគឺបើកលេងទាំងយប់ទាំងថ្ងៃដោយគ្មានអាជ្ញាធរ ជាពិសេសគឺលោកអភិបាលខណ្ឌហ៊ានបង្រ្កាបនោះទេ បើទោះបីជាមានការរាយការណ៍ពីពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មានចុះផ្សព្វផ្សាយក៏ដោយ ។ បើដូច្នោះមែន..! តើឯណាទៅភូមិឃុំមានសុវត្តិភាព បើតាមប្រសាសន៍ឯកឧត្ដមឃួង ស្រេង អភិបាល​ នៃ​ គណៈអភិបាល​រាជធានី​ភ្នំពេញ​ នៅរសៀលថ្ងៃទី​ ៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២២​ បានណែនាំឱ្យបង្ក្រាបល្បែងស៊ីសង និងគ្រឿងញៀនឱ្យអស់ពីមូលដ្ឋាន​ ។

បើយោងទៅតាមប្រសាសន៍របស់ សម្តេចក្រឡាហោម”ស ខេង” បានមានប្រសាសន៍ថា ក្នុងភូមិសាស្ត្រដែនដីខណ្ឌក្រុងទាំងអស់ ត្រូវតែបង្ក្រាបជាបន្ទាន់ចំពោះល្បែងស៊ីសង ។ ប៉ុន្តែ..! អ្វីដែលជាចម្ងល់គឺលោក ជា ពិសី អភិបាលខណ្ឌទួលគោកមិនបានបង្រ្កាបនោះទេ ។ ពលរដ្ឋដែលសុំមិនបញ្ចេញឈ្មោះ បន្តប្រាប់មកអង្គភាពសារព័ត៌មានបន្តែមថា ៖ បើសិនណាលោកអភិបាលខណ្ឌមិនមានការបង្រ្កាបរឺទប់ស្កាត់នោះទេ ពួកគាត់និងដាក់ពាក្យបណ្តឹងប្តឹងទៅសម្តេចក្រឡាហោម “ស ខេង” តែម្តង ៕

Previous Post Next Post