កណ្តាល : មួយរយះចុងក្រោយនេះគេសង្កេតឃើញថា : ករណីឆបោកកើតមានឡើងជាហូរហែរមានគ្រប់រូបភាព មានគ្រប់សណ្ឋាន ហើយជនឆបោកប្រាក់១ចំនួនក៍ត្រូវបានតុលាការក៍ដូចជាសមត្ថកិច្ចនាំខ្លួនមកចាត់ការតាមផ្លូវច្បាប់ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះដែលជាម្ចាស់ប្រាក់ ។
ជាក់ស្តែងកាលពីយប់ថ្ងៃទី៨ ខែ គុម្ភះឆ្នាំ ២០២២ នេះ បើយោងតាមការដកស្រង់ពីហ្វេសប៊ុករបស់បុរសម្នាក់ដែលមានឈ្មោះថា : Khin Channa ( ឃិន ចាន់ណា ) បានសរសេររៀបរាប់ក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនដែលមានខ្លឹមសារថា :
ខ្ញុំបាតឈ្មាះឃិន ចាន់ណាបានរកសុីឈូកជាមួយឈ្មាះសំសេងហុងនិងប្រព្ធនគាត់នៅភូមិស្វាយមាសឃុំវិហារសួគ៍ស្រុកខ្សាច់កណ្ដាលខ្ញុំបានដឹកយកទៅលក់អោយគាត់សូមរយះពេលមួយអាទិត្យបានគាតផ្ដល់លុយអោយខ្ញុំតែដល់ថ្ងៃកំណត់គាត់បែជាពន្យារពេលម្ដងហើយម្ដងទៀតរហូតដល់សព្វថ្ងៃនេះធ្វើអោយខ្ញុំបាត់ទំនប់ចិត្តលើគាត់ដោយសារសន្យាខ្យល់ថាផ្ដល់ប្រាក់អោយខ្ញុំតាមការសន្យារបស់គាត់ធ្វើអោយខ្ញុំរង់ចាំទាំងការអត់ធ្មត់រហូតដល់ពេលនេះគាត់មិនដែលអោយប្រាក់សោះខ្ញុំក៏បានដាក់ពាក្យបណ្ដឹងដល់អធីកាលអោយគាត់ចូលមកដោះស្រាយហើយគាត់បានធ្វើកិច្ចសន្យាបង់ប្រាក់តាមខែនៃការដោះស្រាយតាមច្បាប់គាត់សន្យាក្នុងមួយខែអោយប្រាំលានជាងតែគាត់មិនដែលបង់ប្រាក់អោយសោះ។ហើយមកដល់ពេលបច្ចុប្បន្តនេះខ្ញុំបានទៅសួរនាំគាត់នៃការបង់ប្រាក់តែគាត់បានអោយខ្ញុំមកផ្ទះវិញសន្យាបង់ប្រាក់មុនចូលឆ្នាំចិន១០០០$ហើយចុងខែនឹងអោយ១០០០$ទៀតតែគាត់នៅតែសន្យាខ្យល់ដ៏ដែរ។ ខ្ញុំមានឯកសារនិងកិច្ចសន្យាតាមផ្លូវច្បាប់សូមចូលខ្លួនមកដោះស្រាយបើមិនអញ្ចឹងទេខ្ញុំនឹងមិនយោកយល់តទៀតទេ។
ចំពោះករណីដូចបានរៀបរាប់ពីម្ចាស់អខោនហ្វេសប៊ុកខាងលើនេះ អង្គភាពសារព័ត៌មានយើងខ្ញុំ មិនអាចទាក់ទងសុំការបំភ្លឺពីសំណាក់ថៅកែឈូកទាំង២នាក់ប្តីប្រពន្ធនេះបានទេ ដោយពុំមានលេខទំនាក់ទំនង .. ប្រសិនបើរឿងនេះជារឿងមិនពិត ឬ ក៍យ៉ាងណានោះ អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការបំភ្លឺបកស្រាយការពិតពីថៅកែឈូកទាំង២នាក់ប្តីប្រពន្ធដោយក្តីរីករាយ.. ។