គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ដឹងមូលហេតុពិតហើយ ! ក្រោយករណីឆាបឆេះរថយន្ត១គ្រឿងព្រោះតែ ...

ព្រៃវែង៖ ដឹងការពិតហើយ, តាមពិត នៅវេលាម៉ោង៦:១០នាទីព្រឹក ថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២២នៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងមានករណីអគ្គីភ័យឆាបឆេះរថយន្តមួយគ្រឿងយ៉ាងសន្ធោសន្ធៅផ្អើលមនុស្សម្នាតាមដងផ្លូវនាំគ្នាសហការជួយពន្លត់។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តឆាបឆេះដោយអគ្គីភ័យ ម៉ាកហុីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខកណ្តាល 3A-3113 ប្រភេទដឹកទំនិញបើកបរពីទិសខាងលិច ទៅទិសខាងកើតពេលមកដល់កន្លែងកើតហេតុក៏បានឆាបឆេះតែម្តង។

ប្រភពព័ត៌មានដដែលបន្តថា អ្នកបើកបរឈ្មោះ សុឹម ផល ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិព្រែកចាម ឃុំបន្លិចប្រាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។

បើយោងតាមប្រភពបានឲ្យដឹងបន្ថែមថា មូលហេតុនៃការឆាបឆេះនោះ សង្ស័យបណ្ដាលមកពីភ្លើងកន្ទុយបារីដែលកម្មករលើកអីវ៉ាន់ដាក់រថយន្តបានបោះចោលក្នុងរថយន្ត។

ហេតុការណ៍ដ៏អាក្រក់នេះបានបណ្ដាលឱ្យខូចខាតសម្ភារៈមួយចំនួនរួមមាន៖ទូរទឹកកក,ខោអាវ,សំបកកង់,សម្ភារះសំណង់,ថ្នាំពេទ្យ និងសម្ភារៈផ្សេងៗទៀត ចំណែករថយន្តខូចខាតទាំងស្រុង។ដោយសរុបជាទឹកប្រាក់អស់ប្រហែលជិត៦០,០០០ដុល្លារអាមេរិក។ប៉ុន្តែអ្វីដែលសំណាងនោះគឺអ្នកបើកបររថយន្តមិនមានគ្រោះថ្នាក់ទេ។

ដោយឡែករថយន្តអគ្គីភ័យបានជួយធ្វើអន្តរាគម៍ពន្លត់ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៦រថយន្ត។ក្នុងពេលពន្លត់អគ្គីភយ័នេះដែរមានការចូលរួមពីលោក ហុី ធួក អភិបាលស្រុកផងដែរ៕

Previous Post Next Post