គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

សម្តេចតេជោ ហ៊ុន សែនផ្ញើរសារជូនជនរួមជាតិពីវិធានការណ៍បន្ទាន់ទប់ទល់ករណីឆ្លងកើនឡើងកូវីដ-១៩ !

ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យពង្រឹងការអនុវត្តវិធាន «ការ៣កុំ និង៣កុំការពារ» ឱ្យបានខ្ជាប់ខ្ជួនឡើងវិញ និងបានជំរុញឱ្យមានការកាត់បន្ថយការជួបជុំ កម្សាន្តសប្បាយដែលមានមនុស្សច្រើន។

ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា បានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ លើសពីចំនួន២០០ករណីក្នុង១ថ្ងៃ ដែលជាអត្រាខ្ពស់មួយ បន្ទាប់ពីកម្ពុជាទទួលជោគជ័យ ដោយមានអត្រាឆ្លងត្រឹមខ្ទង់រាយប៉ុណ្ណោះ នៅមួយរយៈចុងក្រោយនេះ ។

តាមរយៈសារសំឡេងពិសេសមួយដែលបណ្តាញព័ត៌មាន BMK hot News ទទួលបាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា៖ «ខ្ញុំព្រះករុណាខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋឱ្យកាត់បន្ថយ ការជួបជុំផឹកស៊ី កម្សាន្តសប្បាយ ដើម្បីធានានូវការរក្សាគម្លាតសុវត្ថិភាពសម្រាប់ការពារនូវការឆ្លង បើទោះបីជាមេរោគបច្ចុប្បន្ននៅកម្ពុជាពុំមានករណីដែលតា និងអាល់ហ្វា ដែលជាជំងឺកាចសាហាវ និងឆក់យកជីវិតមនុស្ស ប៉ុន្តែជំងឺអូមីក្រុងមកជំនួស»។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖ «ពិតមែនតែជំងឺនេះស្រាល បើប្រៀបជាមួយនឹងអាល់ហ្វា និងដែលតា ប៉ុន្តែការឆ្លងនេះនៅតែកើនឡើងខ្ពស់ វានឹងនាំទៅដល់គ្រោះថ្នាក់ ដែលអាចសាយភាយពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្ត ដែលឥឡូវនេះខេត្តមួយចំនួន ពុំមានករណីឆ្លងទេ ក៏ប៉ុន្តែនៅទីក្រុងភ្នំពេញបែរជាមានជំងឺឆ្លងច្រើន ដែលត្រូវយកចិត្តទុកដាក់ពង្រឹងនូវស្ថានភាពទាំងឡាយនៅតាមទីកន្លែងដែលមានការបើកឱ្យធ្វើអាជីវកម្ម ដូចជារង្គសាល ឬពិធីជួបជុំនានា ការរៀបអាពាហ៍ពិពាហ៍ ឬការជួបជុំខាងសាសនាជាដើម គួរត្រូវបានកម្រិតធ្វើឱ្យតិចកាន់តែល្អ»។

កម្ពុជាបានធ្លាក់ចុះនូវករណីឆ្លងជំងឺកូវីដ-១៩ រយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយមានចំនួនអ្នកឆ្លងតិចតួចបំផុត ហើយភាគច្រើនករណីនាំចូល។ រយៈពេល៣៥ថ្ងៃជាប់គ្នាហើយ ចាប់ពីតាំងពីថ្ងៃទី៥ ខែមករាមក កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ នោះទេ។ ទោះជាយ៉ាងនេះក្តី ករណីឆ្លងបានចាប់ផ្តើមកើនឡើងវិញជាបន្តបន្ទាប់ និងកាន់តែច្រើន ក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន១០២នាក់ ក្នុងនោះករណីនាំចូលចំនួន១៥នាក់ និងឆ្លងក្នុងសហគមន៍៨៧នាក់។

សម្តេចតេជោ បានបន្តថា «ស្ថានភាពបែបនេះ តម្រូវឱ្យមានវិធានការជាបន្ទាន់ បន្ថែមលើវិធានការដែលមានរួចទៅហើយ ដែលខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវដល់ជនរួមជាតិ សូមមេត្តាយកចិត្តទុកដាក់ ទៅលើកិច្ចការពារខ្លួនជាចាំបាច់ ក្នុងនោះបញ្ហាទាក់ទងជាមួយនឹងការជួបជុំ ឬការប្រមូលផ្តុំ ក៏ដូចជាវិធីទាំងឡាយ ដែលយើងបានអនុវត្តរួចមកហើយ គឺ ៣កុំ និង៣ការពារ»។

សម្តេចបានគូសបញ្ជាក់ទៀតថា៖ ប្រសិនបើយើងម្នាក់ៗអនុវត្តបានដូច្នេះ ជំងឺនេះក៏មិនឆ្លងរីករាលដាលធ្ងន់ធ្ងរដូច្នេះដែរ បន្ទាប់ពីចូលឆ្នាំចិន និងវៀតណាម រួចហើយ យើងសង្កេតឃើញថា នៅប្រទេសយើងក៏មានការកើនឡើងនូវជំងឺឆ្លង នៅប្រទេសថៃក៏ការកើនឡើង នៅវៀតណាមក៏ដូចជានៅបណ្តាប្រទេសអាស៊ានដទៃទៀត គឺសុទ្ធតែមានការកើនឡើង។

សម្តេចតេជោ បន្តថា៖ «យើងធ្វើនេះមិនមែនជាការដើរថយក្រោយនោះទេ ប៉ុន្តែធ្វើនេះដើម្បីទប់ស្កាត់នូវមហន្តរាយដែលអាចកើតជាយថាហេតុ»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅពេលនេះជំងឺមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីអូមីក្រុងកំពុងកើនឡើងយ៉ាងច្រើននៅទីក្រុងភ្នំពេញ ប្រសិនបើយើងមិនមានការប្រុងប្រយ័ត្ននោះមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីអូមីក្រុង នឹងពង្រាយទូទាំងប្រទេសដូចដែលយើងធ្លាប់ជួបប្រទះនឹងជំងឺប្រភេទដែលតា និងអាល់ហ្វាផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យមានការតាមដានចំពោះការអនុវត្តវិធានការបីកុំ និងបីការពារ ដែលសំខាន់បំផុត គឺការពាក់ម៉ាស់ និងលាងដៃ និងការរក្សាគម្លាត ហើយចៀសវាងនូវការជួបជុំណាដែលមានចរិតជាការឆ្លង៕

Previous Post Next Post