គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបំភ្លឺពាក់ព័ន្ធនឹងការលើកឡើងរបស់សម្តេចតេជោ កាលពីម្សិលម៉ិញថា :..

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបំភ្លឺពាក់ព័ន្ធនឹងការលើកឡើងរបស់សម្តេចតេជោ កាលពីម្សិលម៉ិញ ចំពោះលោកសាស្ត្រាចារ្យសន ធើនណល ជនជាតិអូស្ត្រាលី ដែលជាប់ឃុំនៅមីយ៉ាន់ម៉ា

បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រីបានធ្វើការប្រកាស នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ កំណាត់ ផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈពាក់ព័ន្ធនឹងការដោះលែងលោកសាស្ត្រាចារ្យសន ធើនណល ជនជាតិអូស្ត្រាលី ដែលជាប់ឃុំឃាំងនៅមីយ៉ាន់ម៉ា ដោយមានការស្វែងរកការបញ្ជាក់ជាច្រើនលើបញ្ហានេះ។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការបំភ្លឺថា ការប្រកាសនេះគឺដោយសារការផ្តល់ព័ត៌មានខុស ហើយលោកសាស្ត្រាចារ្យ សន ធើនណល នៅបន្តជាប់ឃុំឃាំង ដដែល។
ទោះបីជាហេតុការណ៍នេះកើតឡើងដោយអចេតនាក្តី អ្នកនាំពាក្យសូមរំលឹកថា នៅក្នុងកិច្ចពិភាក្សាជាមួយ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកពីករណីលោកសាស្ត្រាចារ្យ សន ធើនណល ហើយទទួលបានការធានាពីនាយឧត្តមសេនីយ៍ជាន់ខ្ពស់ថា គាត់នឹងពិចារណាករណីនេះឡើងវិញ បន្ទាប់ពីដំណើរការតុលាការ ត្រូវបានបញ្ចប់៕

Previous Post Next Post