គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ទីតាំង​ខារ៉ាអូខេ​១កន្លែង ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បេីកប្រតិបត្តិការទ្រង់ទ្រាយធំ ឡោមព័ទ្ធ ឆ្មក់ចូលចុះបង្ក្រាបឃាត់ខ្លួនបានមនុស្សប្រុសស្រីជាង១០០នាក់..

រាជធានីភ្នំពេញ​ ៖ ទីតាំងអាគារមួយកន្លែងទេីបនឹងបេីកថ្មី​មិនទាន់បានប៉ុន្មានផង​ បង្កប់ការកំសាន្តសង្ស័យពាក់ព័ន្ធគ្រឿងញៀន(ថ្នាំក្រវី) ជ្រកក្រោមស្លាកយីហោ​ខារ៉ាអូខេ​នោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បេីកប្រតិបត្តិការទ្រង់ទ្រាយធំ ឡោមព័ទ្ធ ឆ្មក់ចូលចុះបង្ក្រាបឃាត់ខ្លួនបានមនុស្សប្រុសស្រីជាង១០០នាក់​ ។

ប្រតិបត្តិការ​ធ្វេីឡេីង​ធ្វើឡើង​កាលពី​វេលា​ម៉ោង​០១:​១៥នាទី​យប់រំលងអធ្រាត្រ​ ឈានចូល​ថ្ងៃទី​៨ ខែកុម្ភៈ​ ឆ្នាំ​២០២២ នៅ​ក្នុង​អាគារ​ដែល​កំពុង​តែ​ជួសជុល​កម្ពស់៤ជាន់​(ខារ៉ាអូខេ​អិលអឹម) ស្ថិតនៅតាម​ផ្លូវមាត់ប្រឡាយទឹកស្អុយ(បឹងត្របែក​) ក្នុងសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន​ ។

​ប្រតិបត្តិការចុះបង្ក្រាប​នេះ​ ជាលទ្ធផល​កម្លាំង​សមត្ថកិច្ច​បាន​ធ្វេីការ​ឃាត់​ខ្លួន​បុរសជនជាតិចិន​ និងនារីជនជាតិចិននិងវៀតណាម រួមទាំងបុគ្គលិកនិងសន្តិសុខជនជាតិចិន​ សរុប​ចំនួន​ជាង១០០នាក់​ ចំណែកវត្ថុតាងពាក់ព័ន្ធការបង្ក្រាបទីតាំងនេះ សមត្ថកិច្ចមិនបានប្រាប់អោយដឹងនោះទេ​ ។

បច្ចប្បន្នមនុស្សប្រុសស្រីជាង១០០នាក់ខាងលេី ត្រូវបានបញ្ជូនឡេីងរថយន្តក្រុង​ ដឹកទៅកាន់​អាវុធហត្ថរាជធានីភ្នំពេញ​ ដេីម្បីរងចាំផ្នែកជំនាញធ្វេីការបែងចែក តាមប្រភេទបទល្មេីសដែលពាក់ព័ន្ធ ដេីម្បីកសាងសុំណំរឿងបន្តចាត់ការតាមនីតិវិធី ៕

Previous Post Next Post