គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

សាហាវណាស់ បាញ់សម្លាប់មនុស្សចាស់ក្មេង៥នាក់ក្នុងព្រៃ ក្មេងអាយុ១២ឆ្នាំនៅរស់ តែរបួស សមត្ថកិច្ចសង្ស័យថា ជាអំពើឃាតកម្ម..

(មណ្ឌលគិរី)៖ យ៉ាងហោចណាស់មានមនុស្សចាស់ក្មេងចំនួន៣នាក់ ក្នុងគ្រួសារមួយ ត្រូវបានគេប្រទះឃើញស្លាប់ នៅក្នុងព្រៃមួយ ស្ថិតនៅចំណុចស្រែម៉ាអ៊ែល ភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្មេងប្រុសម្នាក់រងរបួស និងបាត់ខ្លួន២នាក់ នៅល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ តែអ្នកបាត់ខ្លួនត្រូវសមត្ថកិច្ចរកឃើញសាកសពនៅឆ្ងាយពីគ្នាជាង១០០ម៉ែត្រនាព្រឹកថ្ងៃទី៣មករា ។

ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចមូលដ្ឋានខេត្តមណ្ឌលគិរី បានដាក់ការសង្ស័យជាបឋមថា ជាករណីឃាតកម្ម ខណៈដែលព័ត៌មានពិតប្រាកដយ៉ាងណានោះ នៅមិនទាន់ដឹងនៅឡើយ។

នៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញក្មេងប្រុសម្នាក់អាយុ៥ឆ្នាំ នៅមានជីវិតនៅឡើយ ខណៈសមត្ថកិច្ចកំពុងនាំយកមកសង្រ្គោះបន្ទាន់នៅពេទ្យបង្អែកខេត្តមណ្ឌលគិរី រីឯមនុស្សចំនួន២នាក់ទៀត កំពុងបាត់ខ្លួនក្នុងព្រៃ។

បើតាមលោក សូ សុវណ្ណ ស្នងការរងខេត្តមណ្ឌលគិរី បានប្រាប់ ឲ្យដឹងថា រឿងនេះពិតជាបានកើតឡើងពិតមែន ដោយទីតាំងកើតហេតុនោះនៅកណ្តាលព្រៃ ដែលមានចម្ងាយពីទីរួមខេត្តប្រមាណ៣០គីឡូ ម៉ែត្រ ទោះបីជាយ៉ាងណាក៍ដោយកម្លាំងសមត្ថកិច្ច កំពុងចុះឡោមព័ទ្ធក្នុងព្រៃ ដើម្បីធ្វើការស្រាវជ្រាវរកតម្រុយ និងមុខសញ្ញា។

សេចក្ដីរាយការណ៍ បានឱ្យដឹងថា ករណីឃាតកម្មក្នុងគ្រួសារមួយ នៅខេត្តមណ្ឌលគិរី សត្ថកិច្ច បាន​រក​ឃើញ សាកសព២ នាក់ ដែលបានបាត់ខ្លួនហើយ ពោលគឺនៅចម្ងាយ ១០០ ម៉ែត្រ។

សូមជំរាបថា សមត្ថកិច្ចជំនាញ ខេត្តមណ្ឌលគិរី កំពុងបើកការស៊ើបអង្កេត លើករណី ឃាតកម្មមួយគ្រួសារ ដែល បានសម្លាប់មនុស្ស ៣ នាក់ និងបាត់ខ្លួន២នាក់ ខណៈកុមារម្នាក់ត្រូវបានជួយសង្គ្រោះរួចជីវិត។

ករណីឃាតកម្ម ក្នុងគ្រួសារមួយនៅក្នុងទឹកដី នៃ ខេត្ត មណ្ឌលគីរី បានកើតឡើង នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២២ នៅចំណុច ស្រែចោល ក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ជនរងគ្រោះដែលស្លាប់ ជាជនជាតិព្នង ទី១ មានឈ្មោះ ម៉ូត ក្រាក់ ភេទប្រុស អាយុ ៤៥ ឆ្នាំ ទី២ ឈ្មោះ ក្រាក់ លី ភេទប្រុស អាយុ ១៥ ឆ្នាំ ទី៣ ឈ្មោះ នួន សំអាត ភេទប្រុស អាយុ ១៥ ឆ្នាំ ទី៤ ឈ្មោះ និច ស្រី ភេទស្រី អាយុ ៤១ ឆ្នាំ ទី ៥ ឈ្មោះ ក្រាក់ នី ភេទ ប្រុស អាយុ ០៥ ឆ្នាំ អ្នកទាំង ៥ ស្លាប់បាត់បង់ជីវិត និងទី៦ ឈ្មោះ ក្រាក់ ស្ល៊ី ភេទ ប្រុស អាយុ ១២ ឆ្នាំ រងរបួសធ្ងន់។

សមត្ថកិច្ច នៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ដោយកំពុងតែ មមាញឹក ធ្វើការ ស្រាវជ្រាវ កំណត់ មុខសញ្ញាជនដៃដល់។ ប៉ុន្តែបើផ្អែកតាមការស្រាវជ្រាវជំហានដំបូង គេបានដាក់ ការសង្ស័យករណីនេះកើតឡើងដោយសារគំនុំ។

លោក សូ សុវណ្ណ បានបញ្ជាក់ថា ករណីនេះស្លាប់នេះ បានកើតឡើងតាំងពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២៕

Previous Post Next Post