( Update ) : បន្ទាប់ពីទទួលបានព័ត៌មានដ៍កក្រើកនេះ នាវេលាថ្ងៃត្រង់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្លាំងប៉ុស្តិ៍រដ្ឋបាលបឹងទំពុនទី២ សហការជាមួយកម្លាំងនគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោក ឃុន រតនា អធិការរងខណ្ឌ បានចុះអញ្ចេីញស្ត្រីជាម្ដាយចិត្តអប្រិយរូបនោះ មកសាកសួរនាំដេីម្បីចាត់ការតាមនិតីវិធី តែដោយមានការសំណូមពរពីម្ចាស់ផ្ទះ និងប្រជាពលរដ្ឋរស់នៅជិតខាង ស្នេីរសុំស្ត្រីជាម្ដាយរូបនេះនៅក្រៅឃុំ ព្រោះជាកំហុសលេីកទី១ ដែលរូបនាងប្រព្រឹត្តនៅពេលផឹកស្រាស្រវឹង នឹកឃេីញរឿងប្ដីមិនទទួលខុសត្រូវលេីកូន និងជម្ងឺបាក់ទឹកចិត្តក្រោយសម្រាលរួច ដែលស្រ្តីភាគច្រើនងាយនឹងជួបប្រទះ ដោយមានការឯកភាពអាជ្ញាធរសង្កាត់បឹងទំពុនទី២, និងការិយាល័យសង្គមកិច្ចខណ្ឌមានជ័យ មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ និងដោយមានការ យោគយល់អធ្យាស្រ័យពីសំណាក់លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញាតិឲ្យធ្វេីកិច្ចសន្យាអប់រំណែនាំស្ត្រីជាម្ដាយរូបនេះ តាមសូនូមពររបស់ប្រជាពលរដ្ឋដែលរស់នៅជិតខាងខាងលេី ឲ្យឈប់ប្រព្រឹត្តិអំពេីហិង្សាបែបនេះដាក់កូនតទៅទៀត ចំណែកកូនត្រូវបានប្រគល់ឲ្យខាងមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ទាក់ទងរកអង្គការ មេត្តា ករុណា ទទួលយកទៅព្យាបាលនៅមន្ទីរពេទ្យ និងចិញ្ចឹមបីបាច់ថែរក្សាបណ្ដោះអាសន្នសិន ។