គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ផ្អើលអស់១ចំហៀងភូមិក្រោយឃើញបាវ១ដែលគួរឲ្យសង្ស័យនៅមាត់ស្ទឹងព្រែកស្លែង...

ខេត្តកណ្ដាល ៖ (ព័ត៌មានបឋម) មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលដល់ពលរដ្ឋចោមរោមមើលហើយសង្ស័ងថា : មានករណីឃាតកម្មសម្លាប់មនុស្សច្រកចូលបាវ នៅចំណុចមាត់ស្ទឹងព្រែកស្លែង បន្ទាប់មកផ្អេីលអស់សមត្ថកិច្ចចុះ​ហ៊ុមព័ទ្ធជុំវិញកន្លែងកេីតហេតុ​ រួចធ្វេីការត្រួតពិនិត្យមេីល​ ចុងក្រោយម្នាក់ៗហួសចិត្តទើបដឹងថា គ្រាន់តែជាសាច់សត្វដែលគេចម្អិតរួចយកទៅបោះចោលតែប៉ុណ្ណោះ មិនមែនជាករណីសម្លាប់មនុស្សច្រកចូលបាវដូចការសង្ស័យនោះទេ ។

ហេតុការណ៍ដ៍ហួសចិត្តនេះបានកេីតឡេីងនាវេលាម៉ោង០៩:៣០នាទីព្រឹកថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២២នេះ​ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ (ស្ពានព្រែកស្លែង​) ភូមិព្រែករកា ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ក្រោយពីសមត្ថកិច្ចត្រួតពិនិត្យរួច គ្មានអ្វីគួរឲ្យកត់សម្គាល់ ក៏បំបែកគ្នាត្រឡប់ទៅវិញអស់ទៅ ៕

Previous Post Next Post