គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ចេះរកគុកឃើញ !ចូលលួចគាស់កំប៉ុងស្រាបៀរ និងភេសជ្ជៈទាំង​កណ្តាលអាធ្រាតដើម្បីស្វែងរករង្វាន់ធំ !

ខេត្តសៀមរាប​ ៖ កម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋានក្នុង​ស្រុកស្វាយលើ ខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ស្លេះ ខួច ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ពាក់ព័ន្ធពីបទ.លួច។ នោះគឺយុវជនសង្ស័យ លួច​គាស់ក្រវិលកំប៉ុងស្រាបៀរ និងភេសជ្ជៈនៅតូច​លក់ឥវ៉ាន់​​ចាបហ៊ួយក្នុងភូមិ ដើម្បីតាមរករង្វាន់​។

សេចក្តីរាយការណ៍ បន្តថា នៅវេលាម៉ោងប្រមាណ ១០ យប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ចំណុចតូបលក់អីវ៉ាន់ នៅភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប មានករណីចោរលួចគាស់តូបលក់ឥវ៉ាន់របស់ជនរងគ្រោះឈ្មោះ ឡាញ់ សែន ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរបរ លក់ដូរចាប់ហួយ ។

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ជនរងគ្រោះ និងប្រពន្ធឈ្មោះ អ៊ិន ដា បានបិទតូប រួចឡើងទៅសម្រាកនៅលើផ្ទះ លុះដល់ ម៉ោង ០០ និង ១០ នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ជនរងគ្រោះ បានលឺសំឡេងឆ្កែព្រូសខ្លាំងៗ រហូតដល់ភ្ញាក់ពីដេក និងបានលបមើល ក៏បានឃើញបុរសម្នាក់ កំពុងឈរក្នុងតូប ភ្លាមនោះ ជនរងគ្រោះ បានប្រាប់ទៅប្រពន្ធ និងបានរាយការណ៍តាមទូរស័ព្ទ ប្រាប់ទៅសមត្ថកិច្ចនគរបាលមូលដ្ឋាន បន្ទាប់មក ក៏ចាប់ខ្លួនជនសង្ស័យម្នាក់នោះ ដែលមាន ឈ្មោះ ស្លេះ ខួច។ នៅពេលចាប់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានគាស់ទ្វារតូបពីក្រោយ ចូលលួចប្រាកដមែន ដោយខ្លួនបាន គាស់គម្របកំប៉ុងស្រាបៀរ និងភេសជ្ជៈ ដើម្បីយកក្រវិល ទៅដូររង្វាន់។ ក្នុងនោះខ្លួនគាស់ខារ៉ាបាវ អស់ ៦កំប៉ុង គាស់ ស្រាបៀរហ្គេង ស្បឺក អស់ ២៤កំបុង និងភេសជ្ជៈ វឿក អស់ប្រហែលកន្លះកេស គាស់ ឆែមពាន អស់ប្រហែល ៩កំប៉ុង គាស់គោ ជល់ប្រហែល ១២កំប៉ុង និងបានយកក្រវិល ដែលត្រូវរង្វាន់ស្រាប់ ចំនួន ០៤ថង់ទៀត ដោយបម្រុងយកចេញទៅហើយ តែពេលនោះ ក៏ត្រូវបានសមត្ថកិច្ច មកទាន់ និងចាប់ឃាត់ខ្លួនតែម្តងទៅ។

ពេលចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាង ក្រវិលកំប៉ុង ទាំងស្រាបៀរ និងទាំងភេសជ្ជៈ ចំនួន ៥០០ក្រវិល ប្រគល់ជូនជនរងគ្រោះវិញ ហើយសមត្ថកិច្ចចាត់ការបន្តលើយុវជនដែលចង់បានរង្វាន់ពីក្រវិលកំប៉ុងស្រាបៀរ និងភេសជ្ជៈទាំងនោះ៕

Previous Post Next Post