ភ្នំពេញ : នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នេះ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ ព្រមទាំងចៅសង្កាត់រង រួមទាំងក្រុមការងារសង្កាត់បាននាំយកគ្រឿងឧបភោគបរិភោគជូន ដល់ប្រជាពលរដ្ឋមួយគ្រួសារ មានឈ្មោះស៊ូ ណា ភេទស្រី អាយុ៧០ឆ្នាំ ជាជនពិការ រស់នៅបន្ទប់ជួលភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលកំពុងមានជីវភាពខ្វះខាត យ៉ាងខ្លាំង ។
អំណោយដែលទទួលបានមានថវិកា ២៥០០០០រៀល (ម្ភៃប្រាំម៉ឺនរៀលគត់) អង្ក២បាវ មីមួយកេស ត្រីខ២យួរ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ។
ក្នុងឱកាសនោះផងដែរ លោក វ៉ា សាវឿន សូមផ្តាំផ្ញេីរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសុខភាពទាំងអស់គ្នា ជាពិសេសត្រូវអនុវត្តន៍វិធានការណ៍សុខាភិបាលគឺ ៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួនជាទីបំផុត ។