គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

អុញនោះ !គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសំអាងមួយកន្លែង យីហោ អូនស្អាត...

ភ្នំពេញ៖ កម្លាំងជំនាញគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសំអាងមួយកន្លែង ជាផលិតផល ឡេ សឺរូមចាក់ឲ្យស ថ្នាំសម្រករាងជាដើម ក្រោយទទួលពាក្យបណ្ដឹងជនរងគ្រោះ ពេលប្រើប្រាស់រងផលប៉ះពាល់។

ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង០៤រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បុរីរិទ្ធ នៅចំណុចហាង យីហោ PREMIUM PLUS រឺ​ អូនស្អាត ផ្លូវលេខលេខ៣ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

កម្លាំងជំនាញបានបញ្ជាក់ការចុះបង្ក្រាប់នេះធ្វើឡើងក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះដែលកន្លងមកបានប្រើប្រាស់ផលិតផល ជាច្រើនប្រភេទរបស់ ហាង យីហោ PREMIUM PLUS រឺ​ អូនស្អាត បានចាក់សឺរ៉ូមឲ្យស ធ្វើឲ្យរងផលប៉ះពាល់ដល់រាងកាយនិងស្បែកជាដើម។

ក្រោយប្រតិបត្តិការកម្លាំងបានធ្វើការឃាត់ខ្លួនម្ចាស់ទីតាំង និងដកហូតសម្ភារៈផលិតផលមួយចំនួន សារធាតុផ្សំជាច្រើនផងដែរ យកទៅក្រសួងមហាផ្ទៃធ្វើការពិនិត្យ និងសាកសួរបន្ថែមដើម្បីចាត់ការតាមនីតិវិធី៕

Previous Post Next Post