គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

អូតែលសុខាជ្រោយចង្វារត្រូវបានអ្នកឧកញ៉ាសុខ គង់ ដាក់លក់ក្នងតម្លៃ១៥០០លានដុល្លារតែប៉ុណ្ណោះ ...

អ្នកឧកញ៉ាសុខ គង់ប្រធានក្រុមហ៊ុនសុខាអូតែលបានមានប្រសាសន៍ប្រាប់ BMK hot news ឲ្យដឹងថា : សណ្ឋាគារសុខា និងដីនៅតំបន់ជ្រោយចង្វារទំហំ ១៣ហិកតា នឹងត្រូវលក់ក្នុងតម្លៃ ១៥០០លានដុល្លារអាមេរិក ។

អ្នកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងទៀតថា : លោកមានបំណងលក់ដី និងសណ្ឋាគារនេះ ក្នុងតម្លៃខាងលើ ដើម្បីយកទុនវិនិយោគសាងសង់គំរោងនានានៅទីក្រុងបូកគោ ​ស្ថិតក្នុងខេត្តកំពត ដែលទីក្រុងនេះនឹងត្រូវអភិវឌ្ឍន៍ជាទីក្រុង​ឆ្លាតវៃ និងជាការអភិវឌ្ឍន៍មួយ ដើម្បីជំរុញការរីកចម្រើនក្នុងខេត្តកំពត និងដើម្បីដោះស្រាយបំណុលរបស់ក្រុមហ៊ុនផងដែរ។

អ្នកឧកញ៉ាបានមានប្រសាសន៍ថា កន្លងមកមានអ្នកឲ្យតម្លៃដីនេះ ក្នុងតម្លៃ ៩០០លានដុល្លារអាមេរិក”។ អ្នកឧកញ៉ាបានបន្តថា “ខ្ញុំចាស់ហើយ គ្មានអ្វីចង់បានទទៀតទេ តែចង់បន្សល់ស្នាដៃទុកជូនអ្នកជំនាន់ក្រោយ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាល”។

អ្នកឧកញ៉ាបានបន្តថា ដីនៅទីតាំងតំបន់ជ្រោយចង្វារនេះ ជាដីដែលល្អបំផុត និងមានតែមួយនៅទីក្រុងភ្នំពេញ ដែលមានទីតាំងល្អណាស់ ធៀបនឹងតំបន់ដទៃទៀត។ ហេតុនេះការដាក់លក់ដីនៅទីនេះ ដែលដីសណ្ឋាគារមានទំហំ ៥ហិកតា និងដីនៅសល់ ៨ហិកតាទៀត នឹងត្រូវដាក់លក់ក្នុងតម្លៃ ១៥០០លានដុល្លារអាមេរិក៕

ប្រភព: Property Area Asia

Previous Post Next Post