គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ប្តីអើយទៅណា ? ភរិយាដើរកប្តីទាំងទ្រូងហ្មងសៅ បាត់ប្តី៤ថ្ងៃមកហើយ..

ស្ត្រីម្នាក់កាន់រូបថតប្ដីជាទីស្រឡាញ់​ ក្នុងសភាពស្រងោតស្រងាត់ លាយលំទាំងទឹកភ្នែករំលីងរលោង មកប្ដឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលទន្លេបាសាក់ ឲ្យជួយស្វែងរកផង បេីតាមការរៀបរាប់ប្រាប់ក្រុមការងារ BMK hot News ឲ្យបានដឹងបន្តថា​ ប្ដីរបស់គាត់មានឈ្មោះ មោះ អែន ណាហ្វី បេីគិតត្រឹមយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ គឺ៤ថ្ងៃហេីយ ដែលប្ដីរបស់គាត់បាត់ចេញពីផ្ទះ នៅម្ដុំអូរឌឹម ដោយជិះម៉ូតូឌ្រីមសង់​ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខពោធិ៍សាត់​ 1J-0775​ ចេញទៅបាត់ដំណឹងសូន្យឈឹង ទាក់ទងមិនបាន ហេីយក្រុមគ្រួសារនិងប្រពន្ធបានព្យាយាមទាក់ទងតាមទូរស័ព្ទ​ច្រេីនដងហេីយ​ តែមិនអាចទាក់ទងចូលឡេីយ ទើបរូបនាងសម្រេចចិត្ត យករូបបុរសជាប្ដីមកប្ដឹងសមត្ថកិច្ច ក្រែងបានដឹងដំណឹងខ្លះ ប្រសិនជាបងប្អូនប្រជាពលរដ្ឋបានឃើញរូបបុរស​ ដូចក្នុងរូបថតនេះ សូមផ្ដល់ដំណឹងមកក្រុមគ្រួសារវិញផង​ តាមទូរស័ព្ទលេខ 0972306208 ៕

Previous Post Next Post