គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ចោរឆក់វ័យក្មេងកំពុងសិក្សាត្រូវបានអធិការពោធិ៍សែនជ័យស្រាវជ្រាវចាប់ខ្លួនបានហើយ ...

ភ្នំពេញ : ក្រោម​ការ​ដឹក​នាំ​ពី​ ឯក​ឧត្តម​ ឧត្តមសេនីយ៍​ឯក​ ស​ ថេត​ អគ្គស្នងការរង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ លោក​វរសេនីយ៍​ឯក​ ម៉ន​ វុធី​ អធិការ​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ បាន​ដឹកនាំ​កម្លាំង​ចំណុះ​អោយ​អធិការ​ខណ្ឌ​ចុះ​ស្រាវជ្រាវ​តាម​មុខ​សសញ្ញា បន្ទាប់​ពី​មាន​ករណី​ជន​សង្ស័យ​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​កាបូប​បណ្ដាល​អោយ​ស្ដ្រី​ម្នាក់​ដួល​ស្លាប់​បាត់បង់​ជីវិត​ពេល​ដឹក​ដល់​មន្ទីរពេទ្យ​ ។ កាល​ពី​ថ្ងៃ​ទី​ ១៥​ ខែ​ មករា​ ឆ្នាំ​ ២០២២​កន្លងទៅថ្មីៗនេះ វេលា​ម៉ោង​១៣៖​៣០នាទី​រសៀល​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ក្នុង​ភូមិ​តាងួន​២​ សង្កាត់​កាកាប​ទី​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ ។

រហូតមកដល់ យប់​ថ្ងៃទី​​ ២៨​ ឈាន​ចូល​ថ្ងៃ​ទី​ ២៩​ ខែ​ មករា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​០១៖៤០នាទី​ រំលង​អាធ្រាត្រ​ កម្លាំង​នគរបាល​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ឈ្មោះ​ ជុំ​ សុខ​បញ្ញា​ ភេទប្រុសអាយុ​១៨ឆ្នាំ​ មុខរបរសិស្ស​ ស្នាក់នៅភូមិ​ត្រពាំង​គល់​ សង្កាត់​កន្ទោក​ ខណ្ឌ​កំបូល​ រាជធានី​ភ្នំពេញ​។ ចំណែក​ឯ​ជន​រងគ្រោះ​ឈ្មោះ​ អ៊ុក​ កន្និកា​ ភេទ​ស្រី​អាយុ​ ៤០​ឆ្នាំ​ មុខរបរ​លក់​ដូរ​ ស្នាក់​នៅ​ភូមិ​ត្រពាំង​ពោធិ៍​សង្កាត់​ចោមចៅ​ទី​៣​ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានី​ភ្នំពេញ​។
បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​កំពុង​សាក​សួរជនសង្ស័យ​ដេីម្បី​កសាងសំណុំរឿងបញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕

Previous Post Next Post