គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យរៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ ( អនុវត្តន៍យន្តការពិន័យ ..

ភ្នំពេញ : រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៤និង០០នាទីនេះបានសហការជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី ការអនុវត្តយន្ដការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនានាដែលមានចែងក្នុងជំពូកទី៧ នៃអនុក្រឹត្យស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ក្រោមអធិបតីភាព លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ តំណាងលោកអភិបាល ។

ដែលមានការចូលរួមពី :

១.   មន្ទីរបរិស្ថានរាជធានីភ្នំពេញ

២.  តំណាងអធិការនគរបាលខណ្ឌ

៣. ការិយាល័យសាធារណការ បរិស្ថាន

៤.  ការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍

៥.  លោក/លោកស្រីចៅសង្កាត់ទាំង០៧

៦.  លោកនាយប៉ុស្ដិ៍នគរបាលសង្កាត់ទាំង០៧

៧. មេភូមិទាំងអស់ក្នុងស/ក០៧

នាឱកាសនោះដែរ លោកអភិបាល រងបានមានប្រសាសន៍ថា តាមរយៈវគ្គបណ្តុះបណ្តាលអប់រំដ៏មានសារៈសំខាន់នេះ គឺជាសក្ខីភាពនៃការចូលរួមចំណែកដ៏មានតម្លៃ ក្នុងដំណើរការផ្សព្វផ្សាយនិងបញ្ជ្រាបចំណេះដឹងមូលដ្ឋានស្ដីពីបញ្ហាបរិស្ថាន កម្មវិធីប្រមូលសំរាម និង កំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាប្រមូលសំរាម និងសំណល់រឹងជូនដល់ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញនិយាយជារួម និងនិយាយដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងរស់នៅក្នុងខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ ។

លោកអភិបាលបានបន្តទៀតដែរថា តាមរយៈការធ្វើកំណែទម្រង់ការគ្រប់គ្រងសំរាម និងសំណល់រឹងនៅរាជធានីភ្នំពេញ ដែលជាគំនិតផ្ដួចផ្ដើមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីដើមខ្សែរហូតដល់ចុងខ្សែ យើងទទួលបានលទ្ធផលគួរជាទីមោទនៈ និងអំណរសាទរពីសំណាក់ប្រជាពលរដ្ឋ ទាំងអស់ក្នុងរាជធានីភ្នំពេញ ដោយក្នុងនោះមានក្រុមហ៊ុនឯកជនចំនួន០៣ បានកំពុងធ្វើប្រតិបត្តិការ ប្រមូលសំរាម និងសំណល់រឹងក្នុងរាជធានីភ្នំពេញ រួមមាន

១. ក្រុមហ៊ុន Cintri Cambodia

២. ក្រុមហ៊ុន Mizuda Sinitation

៣. ក្រុមហ៊ុន ៨០០ Super ។ ចំណែកឯ ក្រុមហ៊ុន Mizuda Sinitation ដេញថ្លៃឈ្នះក្នុងតំបន់ខណ្ឌពោធិ៍សែនជ័យផង។

Previous Post Next Post