គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

នេះហើយលទ្ធផលញុាំមិនរើស សូម្បីកូនឈ្នួលរបស់ប្រពន្ធខ្លួនក៍ញុាំដែរ ..

ភ្នំពេញ៖ បុរសជាមន្រ្តីយោធាពាក់សក្តិ៥ម្នាក់កំពុងតែបើករថយន្តដឹកស្រីស្នេហ៍ជាកូនឈ្នួលរបស់ប្រពន្ធដើមដើរលេង ស្រាប់តែប្រពន្ធតាមទាន់កើតជាហិង្សាវាយតប់គ្នាពេញផ្លូវផ្អើលសមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍ទាំងយប់ ។

ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង០៩ៈនឹង១៥នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ត្រង់ចំណុចក្រោមស្ពានអាកាស៧មករា ក្នុងសង្កាត់ទឹកល្អក់ទី១ៈខណ្ឌទួលគោក រាជធានីភ្នំពេញ !!

បុរសជាប្ដីជើងល្អរូបនេះមាន ឈ្មោះ អឹម ធី ភេទប្រុសមុខរបរជាមន្រ្តីយោធាពាក់សក្តិ៥ បម្រើការងារនៅក្នុងអង្គភាព-ង(៧០) រីឯស្រីស្នេហ៍របស់ខ្លួនមាន ឈ្មោះថា លីលី ភេទស្រី ដែលត្រូវជាកូនឈ្នួល ឬក៏ជាអ្នកដែលធ្វើការនៅក្នុងផ្ទះឲ្យប្រពន្ធរបស់ខ្លួនទៀតផង !!

បើយោងតាមការអះអាងរបស់ស្ត្រីជាប្រពន្ធដើមបានបញ្ជាក់ប្រាប់ឲ្យអ្នកសារព័ត៌មានយើងដឹងថា : បុរសត្រូវជាប្ដីជើងល្អម្នាក់នេះបានលួចស្រឡាញ់គ្នាជាមួយនឹងនារីដែលត្រូវជាកូនឈ្នួលរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកហើយ តែរូបគាត់ដែលជាប្រពន្ធដើមបានទុកមុខទុកមាត់ឲ្យប្ដីជើងល្អម្នាក់នេះជាង១ឆ្នាំមកហើយដើម្បីឱ្យកែខ្លួន រហូតមកដល់យប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ ទើបរូបគាត់មានការសង្ស័យនឹងប្ដីក៏បានធ្វើដំណើរតាមរថយន្តតាមរថយន្តប្តីរបស់ខ្លួនពីក្រោយរហូតមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏បានស្ទាក់រថយន្តប្ដីឲ្យឈប់ ដើម្បីធ្វើការសួរនាំដែរ តែបែជាមិនព្រមឈប់នៅតែបើកបន្តរហូតប៉ះពារពាក្យសម្តីគ្នាមួយប្រាវទើបកើតទៅដល់ហឹង្សាវ៉ៃបត់គ្នាផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ច ហើយក៍មានវត្តមានរបស់លោកអធិការរងខណ្ឌទូលគោកមកជួយធ្វើអន្តរាគមន៍ផងដែរ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានរួមទាំងលោកអធិការរងខណ្ឌទួលគោកបានឲ្យប្រពន្ធដើមនិងមិត្តភក្កិទៅដាក់ពាក្យបណ្ដឹងជាមុនសិនដើម្បីងាយស្រួលសមត្ថកិច្ចក៏ដូចជាកងកម្លាំងកងយុទ្ធពលខេមរៈភូមិន្ទងាយស្រួលនឹងធ្វើការកោះហៅប្ដីជើងល្អរូបនេះឲ្យចូលខ្លួនមកដោះស្រាយគ្នាឲ្យបានចប់សព្វគ្រប់ជាមួយនឹងប្រពន្ធដើមផងដែរ ។

Previous Post Next Post