គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

បាញ់ឆៅតែម្តង !គ្រាន់តែជិះម៉ូតូ វាក់អឺគ្នាសោះ ឈានដល់ការផ្ទុះអាវុធ ៣គ្រាប់ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរ...

​ភ្នំពេញ​ ៖​ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ​ បន្ទាប់ពីជិះម៉ូតូឌុបប្រពន្ធកូន២នាក់វាក់អឺុ និងម៉ូតូមួយគ្រឿងទៀតមិនទាន់ប៉ះគ្នាផង​ ត្រូវជនដៃដល់ម្នាក់ខឹងដកកាំភ្លេីងខ្លីបាញ់ចំនួន៣គ្រាប់​ទាំងប្រពន្ធនិងកូន​នៅក្បែរ បង្កការភ្ញាក់ផ្អេីលជាខ្លាំងនៅចំណុចស្ទុបស្ពានដែកចំការដូង​ តាមបណ្ដោយផ្លូវ៣៧១​ កែងផ្លូវ២១៧​ ក្នុងសង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

​បុរសរងគ្រោះមានឈ្មោះ​ ឡាយ​ សៀកឡេង​ អាយុ៣២ឆ្នាំ​ ស្នាក់នៅផ្ទះលេខ357 ផ្លូវជាតិលេខ៥​ ភូមិមិត្តភាព​ សង្កាត់ឬស្សីកែវ​ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុនោះគឺ​ គេឃេីញបុរសជាជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដាស្កុបពី​ ពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ​ 1IV-5692 បានដឹកប្រពន្ធនិងកូន២នាក់​ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៣៧១​ ទិសដៅពីកេីតមកលិច​ ខណៈមកដល់ស្ទុបត្រង់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជាជនដៃដល់​ ជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដាស្កុបពី​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 1GU-9897 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧​ ទិសដៅពីជេីងមកត្បូង​និងបំណងបត់ទៅផ្លូវ៣៧១វិញ​ ក៏ស្រាប់តែវាក់អឺគ្នាបន្តិច​ តែមិនបានបុក​ ឬប៉ះគ្នានោះទេ​ ។

ប្រភពដដែលបានបន្តថា​ : ក្នុងអំឡុងពេលនោះក៏មានការប៉ះសម្ដីគ្នាបន្តិចបន្តួចផងដែរ​ ទេីបធ្វេីឲ្យជនដៃដល់ដកកាំភ្លេីងខ្លីបាញ់ទៅលេីបុរសរងគ្រោះទាំងប្រពន្ធកូននៅក្បែរចំនួន៣គ្រាប់​ត្រូវ ចំ ពោះ​ និងដៃ​ រងរបួសយ៉ាងធ្ងន់ធ្ងរ​ ភ្លាមៗជនដៃដល់បានជិះម៉ូតូគេចចេញពីកន្លែងកេីតហេតុដល់ផ្លូវបេតុង​ ក្នុងបុរីលឹមឈាងហាក់​ នៃសង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​ ក៍ដួលម៉ូតូរួចទុកចោលហើយរត់គេចខ្លួនបាត់ស្រមោល​ ។

​ក្រោយកេីតហេតុ​ ជនរងគ្រោះដែលត្រូវគ្រាប់កាំភ្លេីងរងរបួសធ្ងន់ធ្ងរនោះ​ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះអាយុជីវិតភ្លាមៗ​ផងដែរ​ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន​ និងផ្នែកជំនាញបានចុះមកប្រមូលវត្ថុតាងដែលពាក់ព័ន្ធទៅរក្សាទុក​ ដេីម្បីធ្វេីការស្រាវជ្រាវ​តាមចាប់ជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់ផងដែរ ៕

Previous Post Next Post