គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣ត្រូវបានអនុវត្តន៍តាមការគ្រោងទុករបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ...

ភ្នំពេញ : បើយោងតាមការដកស្រង់តាមរយះទំព័រហ្វេសប៊ុករបស់លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យបានអោយដឹងយ៉ាងដូច្នេះថា : ដោយមានការយកចិត្តទុកដាក់ និងពន្លឿនពី ឯឧ.ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យនៅថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ ២០២១វេលា ម៉ោង៨និង៣០នាទីព្រឹកលោក ប៉ាង លីដា អភិបាលរងខណ្ឌរួមទាំងក្រុមការងាររដ្ឋបាលខណ្ឌបាន សហការជាមួយក្រុមការងារគណៈកម្មការអន្តរក្រសួងចុះពន្លឿននិងដោះស្រាយផលប៉ះពាល់គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣ និងបានចុះពិនិត្យទីតាំងការរុះរើផលប៉ះពាល់ដែលបានឯកភាពគ្នារួចរាល់ស្ថិតនៅ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យដើម្បីគ្រោងឱ្យបានរួចរាល់នៅត្រឹមពាក់កណ្ដាលខែមករាឆ្នាំ២០២២ខាងមុខនេះ ។

ក្នុងនាមរដ្ឋបាលខណ្ឌពោធិ៍សែនជ័យសូមថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការស្ថាបនាផ្លូវក្រវ៉ាត់ក្រុង៣បានសម្រេចតាមការគ្រោងទុក ។

Previous Post Next Post