គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

សមត្ថកិច្ចចុះឃាត់ខ្លួនអ្នកកត់ឆ្នោតវៀតណាមម្នាក់នៅស្រុកលើកដែក ..

កណ្តាល៖ កម្លាំងសមត្ថកិច្ចជំនាញនគរបាលស្រុកលើកដែក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានចុះធ្វើការឃាត់ខ្លួនអ្នកកត់ឆ្នោតវៀតណាមខុសច្បាប់ម្នាក់កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នៅចំណុចផ្សារដើមដូង ស្ថិតក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល តាមប្រភពព័ត៌មានដែលប្រជាពលរដ្ឋផ្ដល់ជូនសមត្ថកិច្ច។

ជនសង្ស័យឈ្មោះ ផល ស្រីម៉ៃ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកកត់កន្ទុយលេខ មានទីលំនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកទន្លាប់ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ល្អ មានការលេងល្បែងស៊ីសងខុសច្បាប់ នៅចំណុចផ្សារដើមដូងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ។ ក្រោយទទួលបានព័ត៌មានភា្លមនោះ ផ្នែកស្រុកបានដឹកនាំកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកទន្លាប់ ចុះដល់ចំណុចកើតហេតុ។ពេលកម្លាំងសមត្ថកិច្ចចូលទៅដល់កន្លែងកើតហេតុខាងលើ ក៏ឃើញជនសង្ស័យកំពុងអង្គុយកត់កន្ទុយលេខ ឆ្នោតវៀតណាមខុសច្បាប់នោះ ហើយសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី៕

Previous Post Next Post