រាជធានីភ្នំពេញ ៖ មានករណីប្រទះឃើញបុរសចំណាស់ម្នាក់ច.ង កនៅក្នុងបន្ទប់ជួល បង្កការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះរាយការណ៏ប្រាប់សមត្ថកិច្ចចុះមកត្រួតពិនិត្យកន្លែងកើតហេតុភ្លាមៗកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងបន្ទប់ជួលលេខ១០ ផ្លូវ93 ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បុរសចំណាស់រងគ្រោះខាងលើឈ្មោះ ញ៉ក់ អាយុ៥៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលក្នុងភូមិ-សង្កាត់កើតហេតុខាងលើ ។
តាមប្រភពពីអ្នកស្គាល់បុរសចំណាស់រងគ្រោះខាងលើបានប្រាប់ឱ្យដឹងថា : បុរសចំណាស់រងគ្រោះមួយរូបខាងលើនោះទើបតែមកស្នាក់នៅកន្លែងកើតហេតុបានរយៈពេលមួយខែតែប៉ុណ្ណោះ ។ ដោយកូនៗជាអ្នកជួលអោយស្នាក់នៅបណ្តោះអាសន្ន ព្រោះផ្ទះពួកគេកំពុងសាងសង់។ រាល់ថ្ងៃបុរសចំណាស់រងគ្រោះស្នាក់នៅតែម្នាក់ឯងប៉ុណ្ណោះ ចំណែកកូនៗស្នាក់នៅកន្លែងផ្សេង ហើយរាល់ថ្ងៃ បាយទឹក ម្ហូបអាហារ គឺកូនៗ យកមកអោយរាល់ថ្ងៃ ។
តាមប្រភពដដែលបានបន្តទៀតថា នៅព្រឹកថ្ងៃកើតហេតុខាងលើនោះ គេឃើញបុរសចំណាស់រងគ្រោះបានដើរចេញមករកទិញអាហារពេលព្រឹក ដោយដើរឱបពោះ រអ៊ូថាឈឺក្រពះ ។ លុះដល់វេលាម៉ោង៤រសៀល គេឃើញគាត់ដើរចេញពីបន្ទប់មកម្តងទៀត ដើរឱនៗ ឱបតែពោះ និងសុំខ្ចីទូរស័ព្ទអ្នកជិតខាងខលទៅកូន តែខ្ចីមិនបាន ព្រោះកូនរបស់បុរសរងគ្រោះប្រើប្រព័ន្ធផ្សេង ហើយអ្នកជិតខាងគេអត់មានលុយសម្រាប់ខលទូរស័ព្ទក្រៅប្រព័ន្ធ ទើបបុរសចំណាស់រងគ្រោះក៏ដើរត្រឡប់ចូលក្នុងបន្ទប់វិញ។ រហូតដល់វេលាម៉ោងកើតហេតុ ខណៈពេលដែលកូនស្រីយកបាយម្ហូប មកអោយបុរសរងគ្រោះពិសារដូចរាល់ដង ស្រាប់តែប្រទះឃើញបុរសរងគ្រោះច.ង កនឹងធ្នឹមទ្វារបន្ទប់ទឹក ពេលនោះកូនស្រីក៏ប្រញាប់ប្រញាល់លើកបុរសរងគ្រោះចុះមកដាក់លើគ្រែ តែជាអកុសលបុរសរងគ្រោះបានស្លា.ប់បាត់ទៅហើយ ទើបប្រញាប់ប្រញាល់រាយការណ៏ប្រាប់ម្ចាស់ផ្ទះ និងប្តឹងសមត្ថកិច្ចចុះមកពិនិត្យកន្លែងកើតហេតុភ្លាមៗផងដែរ ។
ក្រោយកើតហេតុ បន្ទាប់ពីសមត្ថកិច្ចជំនាញពិនិត្យ និងធ្វើកោសល្យវិច័យយ៉ាងល្អិតល្អន់តាមជំនាញរួចមក ក៏បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លា.ប់បាត់បង់ជីវិត ដោយសារច.ង កប្រាកដមែន និងបានធ្វើឯកសារបញ្ជាក់ រួចប្រគល់ស.ពជនរងគ្រោះជូនក្រុមគ្រួសារសាច់ញាតិដើម្បីចាត់ចែងយកទៅធ្វើបុណ្យនៅវត្តទួលអស់លោក តាមប្រពៃណី ៕