គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ពស់នេះពិសសាហាវណាស់ កុំចង់សាកឲ្យសោះ .!

កណ្តាល៖ ពិតជាលេងសើចមិនស្គាល់ស្លាប់មែន ប៉ុន្តែនៅតែស្លាប់ដោយសារពស់ខាំនិងចឹក នៅវេលាម៉ោង១៦និង០២នាទីថ្ងៃទី១៨ ខែវិច្ចិកា ឆ្នាំ២០២១ នៅចំណុចកើតហេតុភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យបណ្ដាញសារព័ត៌មាន B.M.K ដឹងនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា សពជនរងគ្រោះឈ្មោះ លាន់ ចាន់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប្រភពដដែលបានបន្តថា នៅគ្រាខាងលើនោះ ជនរងគ្រោះបានចុះទៅមើលមងនៅក្នុងបឹងក្រោយភូមិស្ទឹង ពេលកំពុងមើលមងក៏ប្រទះឃើញពស់វែកក្របីមួយក្បាលទំងន់មួយគីឡូកន្លះកំពុងជាប់មងឃើញដូច្នេះជនរងគ្រោះបានដោះពស់វែកក្របីនោះដាក់ក្នុងទៃស្ពាយរួចយកមកផ្ទះ។ ពេលមកដល់ផ្ទះជនរងគ្រោះបានយកពស់វែកនោះចេញពីទៃ ហើយយកពស់វែកក្របីនោះពាក់លើស្មា ពេលនោះពស់វែកក្របីបានលូនចូលក្រោមក្រែ ភ្លាមនោះជនរងគ្រោះបានយកដៃចាប់ពស់វែកក្របី ស្រាប់តែពស់បានខាំដៃខាងស្ដាំ និងខាំបបូរមាត់មួយកន្លែងទៀត។ ពេលនោះក្រុមគ្រួសារជនរងគ្រោះបានយកជនរងគ្រោះទៅផ្ទះគ្រូខ្មែរ ឈ្មោះ វ៉ាន់ ហួន ភេទស្រីអាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបគ្រូមើលអ្នកត្រូវពស់ខាំ មានទីលំនៅភូមិ ឃុំ កើតហេតុ បានដាក់ថ្នាំឲ្យជនរងគ្រោះ តែជនរងគ្រោះមិនព្រមលេប បន្ទាប់មកឈ្មោះ វ៉ាន់ ហួន ភេទស្រី បានឲ្យក្រុមគ្រួសារជនរងគ្រោះយកទៅផ្ទះវិញពេលមកដល់ផ្ទះ ជនរងគ្រោះក៏បានស្លាប់បាត់បង់ជីវិតតែម្តង។ហើយសាកសពក៏ត្រូវបានសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Previous Post Next Post