គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌ មាន បានឆ្លើយតបទៅលោក ម៉ៅ ធនិន ថា :

ភ្នំពេញ ៖ ស្នើលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ពិចារណាដកការរិតត្បិត លើអ្នកសារព័ត៌មាននៅក្នុងខេត្តកំពត។ ក្រោយពីលោក ម៉ៅ ធនិន បញ្ជាឱ្យប្រធានមន្ទីរព័ត៌មាន តម្រូវឱ្យអ្នកកាសែត ត្រូវសុំការអនុញ្ញាតពីអាជ្ញាធរជាមុនសិន ទើបអាចចុះយកព័ត៌មាន ក្នុងភូមិសាស្ត្រខេត្តកំពតបាន។

យោងតាមលិខិតចំហររបស់ សមាគមអ្នកសារព័ត៌មាន នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោក សយ សុភាព បានបញ្ជាក់ថា «លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ជាមនុស្សដែលស្រលាញ់ និងគោរពរាប់អាន ! ខ្ញុំ ពិតជាទទួលស្គាល់ និងគោរព នូវ សកម្មភាពរបស់លោកចំពោះ បុព្វហេតុ ដ៏ត្រឹមត្រូវ បំរើ ប្រជារាស្ត្រ។ ខ្ញុំ ក្នុង នាមជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន ខ្ញុំស្នើសុំលោក អភិបាល ពិចារណា ដកការរិតត្បិត លើ អ្នកសារព័ត៌មាននៅ ក្នុងខេត្ត កំពត របស់លោក តាម ការគួរ»។

សូមបញ្ជាក់ថា ក្នុងពិធីបើកសិក្ខាសាលា ស្តីពី ការអនុវត្តវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មាន ក្នុងក្របខ័ណ្ឌច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ វិច្ឆិកា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឆ្លើយទៅលោក ម៉ៅ ធនិន ថា អ្នកសារព័ត៌មានមានសិទ្ធិពេញលេញ ក្នុងការចុះយកព័ត៌មានទូទាំងប្រទេស ដោយពុំចាំបាច់ជូនដំណឹង ឬសុំការអនុញ្ញាត ពីអាជ្ញាធរឡើយ។

ឯកឧត្តមខៀវ កាញារីទ្ធ បានថ្លែងយ៉ាងដូច្នេះថា «អភិបាលខេត្តមួយ (លោកម៉ៅ ធនិន) អ្នកកាសែតទៅណាត្រូវរាយការណ៍ ត្រូវជូនដំណឹងទៅអាជ្ញាធរ មិនមែនអ៊ីចឹងទេ។ មាត្រា ៤០ បាននិយាយពីសិទ្ធិដើរហើរបស់ពលរដ្ឋ គេទៅណាគេមានសិទ្ធិរបស់គេ គេមិនបាច់ជូនដំណឹងយើងទេ»៕

Previous Post Next Post