គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ក្រសួងព័ត៌មាន រៀបចំសិក្ខាសាលាស្តីពី ការអនុវត្ដវិជ្ជាជីវៈ និងសេរីភាពអ្នកសារ ព័ត៌មាន ក្នុងក្របខ័ណ្ឌច្បាប់កម្ពុជា...

ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជេីញបេីកសិក្ខាសាលាស្តីពី «ការអនុវត្ដវិជ្ជាជីវៈ និងសេរីភាពអ្នកសារព័ត៌មាន ក្នុងក្របខ័ណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា»។

សិក្ខាសាលានេះ រៀបចំឡើងរយៈពេល១ថ្ងៃពេញ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន, តំណាងក្រសួងយុត្តិធម៌, ក្រសួងមហាផ្ទៃ, អ្នកជំនាញផ្នែកសារព័ត៌មាន មន្ត្រីគម្រោង យូណេស្កូ ព្រមទាំងបណ្តាអ្នកសារព័ត៌មាន ប្រមាណជាង២០០នាក់។

សិក្ខាសាលានេះ ប្រព្រឹត្តធ្វើឡើងដើម្បីលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន បង្កើនចំណេះដឹងឆ្លើយតប ទៅនឹងក្របខណ្ឌច្បាប់ លិខិតបទដ្ឋាន តតិយុត្តនានា និងការអនុវត្តការងារប្រកបដោយ វិជ្ជាជីវៈ។

សេរីភាពសារព័ត៌មាន គឺជាសិទ្ធិមូលដ្ឋានដែលត្រូវបានធានាក្នុងច្បាប់កម្ពុជា និងច្បាប់អន្តរជាតិ ហើយសេរីភាពសារព័ត៌មានក៏មានធាតុសំខាន់របស់សិទ្ធិទាំងអស់ផងដែរ។ អ្នកសារព័ត៌មាន គឺជាអ្នកអនុវត្តន៍លើការស៊ីបអង្កេត និងការរាយការណ៍ពីព្រឹត្តិការណ៍នៃហេតុការណាមួយ មានពេលវេលាច្បាស់លាស់ និងជាក់លាក់ទៅអ្នកអាន អ្នកស្តាប់ អ្នកមើល តាមរយៈ ការផ្សាយតាមវិទ្យុ ទូរទស្សន៍ ទស្សនាវដ្ដី សារអេឡិចត្រូនិច (អ៉ីនធឺណេត) ជាដើម៕

Previous Post Next Post