គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

អគ្គិភ័យឆាប​ឆេះ ហ្គារាស់សាំង មុខផ្សារអូរអំបិលទាំងព្រឹកព្រលឹម...

បន្ទាយមានជ័យ : ហ្គារាស់សាំងមួយកន្លែងស្ថិតនៅ ខាងមុខផ្សារអូរអំបិល សង្កាត់ផ្សារអូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវអគ្គីសភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងថែមទាំងឆេះរថយន្តផងដែរ។

សេចក្ដីរាយការណ៍ បានឱ្យដឹងថា ហេតុ ការណ៍នេះ បានកើតឡើង នៅម៉ោង ៧៖ ១៥ នាទី ព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២១ ខណៈដែលរថយន្តពន្លត់អគ្គិភ័យ កំពុងចុះអន្តរាគមន៍ ហើយពលរដ្ឋក្នុងផ្សារដែលនៅជិតទីតាំងកើតហេតុ នាំគ្នាជ្រួលច្របល់ រត់ជញ្ជូនឥវ៉ាន់ចេញគ្រប់ៗគ្នា។

ចំពោះមូលហេតុនៃការឆាបឆេះ មិនទាន់ដឹងនៅឡើយ ប៉ុន្តែទីតាំងនេះ ធ្លាប់ឆេះ ម្ដងកាលពីដើមឆ្នាំនេះ ប៉ុន្តែត្រូវបានពន្លត់ទាន់ពេលវេលា៕

Previous Post Next Post