គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

បើករថយន្តប៉ះគ្នាបន្តិចបន្តួចបុរសម្នាក់ដកកាំភ្លើង បាញ់ប្រហារគូភាគីចំប្លោកនោមរងរបួសធ្ងន់ធ្ងរ ..

​ភ្នំពេញ : បុរសម្នាក់ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានបាញ់ជាច្រើនគ្រាប់ បណ្តាលឲ្យរងរបួសចំក្រោមប្លោកនោម បង្កអោយមានការភ្ញាក់ផ្អើល នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង០៨:៣០នាទីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ។

ជនរងគ្រោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេដោយមានវ័យប្រមាណ៣០ឆ្នាំបើករថយន្តមួយគ្រឿង ម៉ាកតូយូតាព្រូស ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AY–3468 ។

តាមប្រភពព័ត៌មានបឋម នៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគេឃើញជនរងគ្រោះបើករថយន្តតែម្នាក់ឯង តាមបណ្តោយផ្លូវក្នុងមជ្ឈមណ្ឌលកោះពេជ្រ លុះដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងទៀតម៉ាកព្រូសដូចគ្នា បានបើកមកបង្កគ្រោះថ្នាក់ចរាចរណ៍តិចតួច ហើយភាគីម្ចាស់រថយន្តទាំង២ ក៏ចុះនិយាយគ្នា។ប្រភពបន្តថាទំនងដោយការនិយាយមិនចុះសម្រុងគ្នា ភាគីម្ខាង បានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក ចេញពីចង្កេះ រួចធ្វើការបាញ់ប្រហារជាច្រើនគ្រាប់ទៅលើភាគីម្ខាងទៀត បណ្តាលឲ្យរងរបួសធ្ងន់ ហើយខ្មាន់កាំភ្លើង បានឡើងជិះរថយន្តរត់គេចពីកន្លែងកើតហេតុ។ ភ្លាមៗបន្ទាប់ពីកើតហេតុ កម្លាំងនគរបាលមូលដ្ឋានបានចុះអន្តរាគមន៍ នឹងទំនាក់ទំនងទៅកាន់រថយន្តសាម៉ុយឲ្យទៅទទួលយកជនរងគ្រោះ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។ ដោយឡែក រថយន្តជនរងគ្រោះ សមត្ថកិច្ចសម្រេចយកទៅរក្សាទុកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនបណ្តោះអាសន្នសិន ។

ប្រភពព័ត៌មានបានបន្ថែមថា​ : ជនបង្ក​បន្ទាប់ពី​បាញ់​ជន​រងគ្រោះ​អោយ​របួស​រួច​មក​ ក៏បេីក​រថយន្ត​មកសម្ងំលាក់ខ្លួន​នៅ​ក្នុង​អគារ​ City Hall កោះពេជ្រ​ ។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងនៅខាង​ក្នុង​ សាក​សួរ​នាំ​ពត៌មាន​ ទ្វារ​របង​ត្រូវ​បានបិទ​ និង​ចាក់​សោរ​ជាប់​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណាចេញ​ចូល​ឡេីយ​ សូម្បី​សមត្ថកិច្ចដែរពាក់ព័ន្ធ​ និង​អធិការ​រង​ខណ្ឌ​ដែរ​មក​ក្រោយ​ហេតុការណ៍​ គឺ​ខាង​អ្នក​គ្រប់​គ្រង​អ​គារ​មិន​អនុញ្ញាត​ឲ្យ​ចូល​ទេ​។ ប្រភព​ខាង​ក្នុង​ បាន​ខ្សឹប​ប្រាប់​អោយ​ដឹងថា​ ជនបង្ក​ ក៏​នៅ​ខាងក្នុង​អគារ​City Hall នោះ​ដែរ​។

យ៉ាងណាមិញ ជុំវិញករណីបាញ់ប្រហារនេះ សមត្ថកិច្ចបានសាកសួរនាំប្រភពនៅកន្លែងកើតហេតុ និងពិនិត្យជុំវិញកាំមេរ៉ាសុវត្ថិភាពដែលមាននៅក្បែរ ឬជុំវិញកន្លែងកើតហេតុ ដើម្បីកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើង នឹងឈានទៅចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់នៅពេលក្រោយ ។

Previous Post Next Post