គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ពលរដ្ឋជាង៥០០គ្រួសារ រងគ្រោះដោយទឹកស្ទឹងព្រែកត្នោតបានទទួលអំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន..

ភ្នំពេញ : អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលមាន​ដូចជា​អង្គរ មី ត្រីខ ទឹកស៊ីអ៊ីវ ត្រូវបាន លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នាំយកមកប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៥១៥ គ្រួសារ ដែលទទួលរងនូវការលិចលង់ដោយទឹកទំនប់ព្រែកត្នោត នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

ពិធី​ចែក​អំណោយ​ខាងលើនេះ ​ត្រូវបាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​២៨​ ខែតុលា​ ឆ្នាំ​២០២១​នេះ នៅក្នុង​បរិវេណ​ក្រុមហ៊ុន​ដឹកជញ្ជូន​សំរាម Mizuda Group Co.,Ltd ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​៣០​ម៉ែត្រ ក្នុង​សង្កាត់​ស្ពានថ្ម​ ខណ្ឌដង្កោ ​រាជធានី​ភ្នំពេញ។

លោក ​ឃួ​ង ស្រេង បាន​បញ្ជាក់​ថា អំណោយ​ទាំងនេះ​ គឺជា​អំណោយ​របស់​សម្តេច​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ​ហ៊ុនសែន។​ សម្ដេច​ទាំងពីរ បានឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ នាំយក​អំណោយ​ទាំងនេះ មក​ចែក​ជួន​បងប្អូន ដែល​ជួប​ការពិបាក ដោយសារ​ទឹកជំនន់ ។​

លោក​ ឃួ​ង ស្រេង បានបញ្ជាក់​ផងដែរ​ថា គិត​មកដល់​ព្រឹក​ថ្ងៃទី​២៨តុលា​នេះ ទឹកស្ទឹង​ព្រែក​ត្នោត​បាន​ស្រក​ចុះ​៤​តឹក​ហើយ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​ទាំង​អាជ្ញាធរ ទាំង​កម្លាំង​មាន​សមត្ថកិច្ច​និង​កង​អង្គរក្ស​សម្ដេច​តេ​ជោ នៅតែ​ឈរជើង នៅ​ទីតាំង​បញ្ជាការ​ស្រាល ដើម្បី​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ខណៈដែល​ពួកគាត់​ត្រូវការ​ជួយសង្គ្រោះ​ដោយ​ប្រការ​ផ្សេងៗ​។ សម្ដេច​តេ​ជោ ហ៊ុន សែន​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិតជានិច្ច​ជា​កាល នៅជាប់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ជានិច្ច ពោលគឺ​នៅពេលដែល​បងប្អូន​ប្រជាពលរដ្ឋ​មាន​បញ្ហា​ទុក្ខព្រួយ​គឺ សម្ដេច​ទាំងពីរ​ជួយ​បងប្អូន​ប្រជាពល​រដ្ឋ​ជានិច្ច ដោយ​មិន​ទុកឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ការ​អត់បាយ​នោះទេ​។​

លោក​ ឃួ​ង ស្រេង បាន​បន្ថែម​ឲ្យ​ដឹងទៀតថា អំណោយ​ជា​អង្ករ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ ហ៊ុនសែន ចំនួន​១០០០​តោន​បាន​ត្រៀម​រួចរាល់​ហើយ ដើម្បី​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​ខ្វះខាត​៕

Previous Post Next Post