គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១.!

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។ នេះបើតាមសារលិខិតដែលបណ្តាញព័ត៌មាន ( B M K )ទទួលបាននៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ។

ក្នុងឱកាសនៃទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា ២០២១ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនូវសារលិខិត ជូនបងប្អូនជនរួមជាតិទាំងអស់ជាទីស្រឡាញ់ ក្នុងគោលបំណងលើកកម្ពស់វប្បធម៌ ត្រៀមបង្ការហានិភ័យគ្រោះមហន្តរាយ ដែលយើងម្នាក់ៗត្រូវ ចូលរួម និងចាត់ទុកការគ្រប់គ្រងគ្រោះមហន្តរាយ គឺជាភារកិច្ចយើងទាំងអស់គ្នា។

ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយប្រារព្ធ ធ្វើឡើងនាថ្ងៃទី១៣ ខែតុលា ជារៀងរាល់ឆ្នាំ ដែលរាជរដ្ឋាភិបាល បានសម្រេចកំណត់ស្របជាមួយទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិកាត់បន្ថយគ្រោះមហន្តរាយ។ ឆ្នាំនេះជាឆ្នាំទី២ នៃការប្រារព្ធពិធី ប៉ុន្តែអាស្រ័យដោយស្ថានភាពនៃជំងឺកូវីដ-១៩ មិនទាន់ស្រាកស្រាន្តដែលជាហេតុមិនអាចឱ្យមានការជួបជុំមហាជនប្រារព្ធមីទ្ទីង និងធ្វើយុទ្ធនាការអប់រំ អំពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនោះបានឡើយ៕

ខាងក្រោមនេះ ជាសារលិខិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា៖

Previous Post Next Post