គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

គ្រោះថ្នាក់មើលមិនឃើញមែន ! ប្រធានសាខាធនាគារ ABA ជួប​គ្រោះថ្នាក់ បើក​រថយន្ត​ធ្លាក់​ផ្លូវ​ស្លាប់..

រតនគិរី ÷ ប្រធានសាខាធនាគារ ABA ម្នាក់​បានបាត់បង់ជីវិត បន្ទាប់ពីបើករថយន្តធ្លាក់ផ្លូវនៅវេលាម៉ោង​២១​និង​១០នាទី កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ។

យោងតាមរបាយការណ៍ពីនគរបាលបានឲ្យដឹងថា : ជនរងគ្រោះឈ្មោះ សយ សារុំ ភេទប្រុស អាយុ៤៤ឆ្នាំជនជាតិខ្មែរ មានទីលំនៅស្នាក់នៅផ្ទះជួល ស្ថិតនៅក្នុងភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី មុខរបរ​ជា​នាយកសាខាធនាគារABA បេីកបររថយន្ត​ម៉ាក LEXUS ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2S-9873។

ជនរងគ្រោះមានជំងឺគាំងបេះដូង ហើយ​បើករថយន្តធ្លាក់ផ្លូវ​ហើយ​បានស្លាប់ បន្ទាប់ពីដឹកបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី។

បច្ចុប្បន្នសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានឯស្រុកកំណើត៕

Previous Post Next Post