គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

រថយន្តម៉ាក Rolls Royce ថ្លៃកប់ពពកបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវ..!

ភ្នំពេញ​៖ រថយន្ត Rolls Royce តម្លៃជាង១លានដុល្លារ ពណ៌ស​ ពាក់ស្លាកលេខកម្ពុជា MR.IDOL រេចង្កូតបុករបាំងថ្ម​និងបង្គោលភ្លេីងបំភ្លឺផ្លូវ​ បាក់អស់មួយដេីម​ និងខ្ទេចរថយន្តមួយកំណាត់មុខ តែមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ​ ភ្លាមៗមានរថយន្តផ្សេងមកដឹកអ្នកបេីកបរចេញពីកន្លែងកេីតហេតុបាត់ស្រមោល​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកេីតឡេីងកាលពីម៉ោងជាង២ជិតភ្លឺ​ឈានចូលថ្ងៃពុធ ទី១៣ ខែតុលា​ ឆ្នាំ២០២១នេះ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី​ ចម្ងាយពីស្ពានអាកាសពេទ្យលោកសង្ឃ ក្នុងសង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ រាជធានីភ្នំពេញ​។

សូមជម្រាបជូនថា​ រថយន្តស៊េរីទំនេីប ម៉ាក Roll Royse ​ពណ៍ស តម្លៃជាង១លានដុល្លារ​នេះ​ ពាក់​ស្លាកលេខ “​កម្ពុជា MR.IDOL” ដែលគេស្គាល់ថា​ជារថយន្តរបស់អ្នកនាង ដេត ម៉ាលីណា​ តែនៅពេលកេីតហេតុ​ គេមិនទាន់ដឹងច្បាស់ថា​ បេីកបរដោយនរណានោះទេ​។

សាក្សីដែលឃេីញហេតុការណ៍ផ្ទាល់បានប្រាប់ឲ្យអ្នកយកព័ត៌មាន ( B M K )ឲ្យបានដឹងថា​ : នៅមុនពេលកើតហេតុ​ គេបានឃេីញ​រថយន្ត​ស៊េទំនើប​មួយគ្រឿង​ ម៉ាក​ Roll Royse ពណ៌ស​ ពាក់ស្លាកលេខ​កម្ពុជា MR.IDOL បេីកបរដោយមនុស្សមិនស្គាល់អត្តសញ្ញាណ​ បានធ្វេីដំណេីរតាមផ្លូវ​សហព័ន្ធរុស្សី ​ទិស​ដៅពីកេីតទៅលិច​ ខណៈពេល​ធ្វេី​ដំណេីរ​មក​ដល់​ត្រង់​ចំណុច​កេីតហេតុ​ខាងលេី មិនដឹងថាគេចអ្វីនោះទេ​ ធ្វេីឲ្យរថយន្ត​ដែលកំពុងបេីកបរក្នុងល្បឿន​លឿន ​បានរេ​ចង្កូត​ទៅបុក​​របាំង​ថ្ម​ពុះចែក​ទ្រូងផ្លូវ​ចំពីមុខ​ពេញ​ទំហឹង​ បណ្តាល​ឲ្យ​រថយន្ត​រងការ​ខូចខាត​ចំ​ផ្នែក​ខាងមុខ​យ៉ាង​ដំណំ និង​ខូចខាតរបាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​អស់ចំនួន​១ផ្ទាំង​ថែមទាំងបាក់បង្គោលភ្លេីងបំភ្លឺផ្លូវបាក់ចំនួន១ដេីមផងដែរ។ បន្ទាប់ពីកេីតហេតុ​នារីជាម្ចាស់រថយន្ត​ត្រូវបាន​ចុះចេញពីរថយន្ត​រួចបន្តឡេីងរថយន្តផ្សេងទៀតជិះគេចខ្លួនចេញពីកន្លែងកេីតហេតុបាត់ស្រមោល​។ ភ្លាមៗ​នោះក៏​មានវត្តមាន​កម្លាំង​សម្ថកិច្ច​មួលដ្ធានចុះទៅទីតាំង​កន្លែងកេីតហេតុរួច​បន្ត​រាយការណ៍ទៅ​សម្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរណ៍​ចុះមកធ្វេីការ​ត្រួត​ពិនិត្យ​​នៅកន្លែងកេីតហេតុ​ផងដែរ​។

បន្ទាប់ពីកេីតហេតុភ្លាមៗ គេសង្កេតឃើញខាង​ការិយាល័យអគ្គិសនីបំភ្លឺសាធារណៈនិងភ្លេីងសញ្ញាចរាចរណ៍ របស់មន្ទីរ​សាធារណការ​និងដឹកជញ្ជូន​រាជធានីភ្នំពេញ​ បានចុះមកកាត់ផ្ដាច់ចរន្ត និងបង្គោលភ្លេីងបំភ្លឺផ្លូវ​ នៅផ្លូវសហព័ន្ធរុស្សីនឹងតភ្លើងឲ្យបានភ្លឺឡេីងវិញផងដែរ​។ ចំណែកឯសមត្ថកិច្ចផ្នែកចរាចរណ៍មូលដ្ឋាន​ សហការជាមួយជំនាញ បាន​​ចុះមកធ្វេីការ​វាស់​វែង​ និងស្ទូចយករថយន្ត​បង្ក ទៅ​រក្សាទុកបណ្ដោះអាសន្ន នៅ​ការិយាល័យចរាចរណ៍ជេីងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីស្រាវជ្រាវរក​មម្ចាស់រថយន្តបង្ករឲ្យចូលខ្លួនមកដោះស្រាយទៅតាមច្បាប់​បន្តទៀតផងដែរ៕

Previous Post Next Post