ខេត្តប៉ៃលិន÷បើតាមសមត្តកិច្ចមូលដ្ឋានប៉ុស្ថិ៍ឃុំស្ទឹងកាច់បានឲ្យដឹងថា÷បុរសម្នាក់បានរងរបួសធ្ងន់សន្លប់ ខណ:ពេលដែលបុរសរងគ្រោះជំពាក់លុយគេ ពេលម្ចាស់បំណុលទៅទារមិនព្រមសង ក៏
ទំនាស់ពាក់សំដីដាក់គ្នា ធ្វើឲ្យ
ម្ចាស់បំណុលខឹងនាំបក្សពួកមកវ៉ៃសន្លប់តែម្ដង។
សមត្ថកិច្ចបានបន្តថា÷ហេតុការណ៍នេះ
បានកើតឡើងនៅវេលាម៉ោង១៩
និង២០នាទី ថ្ងៃពុធ ០៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ មានករណីហិង្សាដោយចេតនា នៅចំណុចបន្ទប់ជួលតារា ស្ថិតនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ដែលបង្កឡើងដោយសារទំនាស់ពាក្យសម្ដីរឿងទារលុយជំពាក់ពីជនរងគ្រោះមិនបានក៏ខឹងរួចនាំបក្សពួកមកវាយទៅលើជនរងគ្រោះជាច្រើនដំបងចំកញ្ចឹងកបណ្ដាលអោយសន្លប់។
ជនរងគ្រោះឈ្មោះ ស៊ុន ស៊ឹង ភេទប្រុសអាយុ ៤២ឆ្នាំ មុខរបរ កម្មករ មានទីលំនៅនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន( របួសសន្លប់បាត់ស្មារតី ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន)។
ជនបង្ករបក្សពួកចំនួន ០៩នាក់ ជិះម៉ូតូម៉ាក់សង់ឌ្រីមចំនួន ០៣គ្រឿង តែពុំស្គាល់8អត្តសញ្ញាណក្រោយធ្វើសកម្មភាពរួចជនបង្ករបានរត់គេចខ្លួនបាត់។
៊៊បច្ចុប្បន្នៈ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋានស្រុកសាលាក្រៅកំពុងធ្វើការស្រាវជ្រាវរកជនសង្ស័យមកអនុវត្តតាមនីតិវិធីច្បាប់ ។
ដ,ស សារឿន