គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

អភិបាលខេត្តកណ្តាលអញ្ជើញចុះជួបនិងឧបត្ថម្ភដល់កុមារកំព្រារចំនួន៥០នាក់កំពុង.....

កណ្ដាល៖ នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែតុលា ឆ្នាំ២០២១ នេះឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានដឹកនាំសហការី ចុះជួបសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ប្រគល់ជូនដល់គណៈគ្រប់គ្រប់ និងក្មួយៗ កុមារកំព្រាចំនួន៥០នាក់ ដែលកំពុងស្នាក់នៅ និងរៀនសូត្រ នៅក្នុងសមាគមស្នាមញញ្ញឹម នៃក្តីសង្ឃឹមរបស់កុមារ ស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្តបានពានាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច ទាំងទ្វេរ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយមិនប្រកាន់បក្សពួក ពណ៌សប្បុរ សាសនា ឬនិន្នាការនយោបាយឡើយ ជាពិសេស សម្តេច តែងតែមានការអាណិត ស្រលាញ់ និងបារម្មណ៍ ព្រមទាំងជួយសម្រួលដោះស្រាយ ចំពោះប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ លំបាកខ្វះខាត ឬរងគ្រោះដោយសារគ្រោះទុរភិក្ស គ្រោះធម្មជាតិ និងឧបទ្វហេតុផ្សេងៗ។

ជាមួយគ្នានោះដែរឯកឧត្តម គង់ សោភ័ណ្ឌ សូមថ្លែងអំណរដ៏ជ្រាលជ្រៅ ដល់គណៈគ្រប់គ្រងសមាគម និងលោកគ្រូ អ្នកគ្រូ ដែលបានខិតខំអប់រំ មើលថែក្មួយៗ តូចៗ ជាកុមារកំព្រាទាំងនេះបានយ៉ាងល្អប្រសើរ ដែលនឹងលូតលាស់ធំធាត់ មានចំណេះដឹង ចំណេះធ្វើ ដើម្បីក្លាយជាពលរដ្ឋដ៏ល្អក្នុងពេលអនាគ និងសូមស្នើបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអប់រំ ចិញ្ចឹម បីបាច់ថែរក្សាពួកគេជាបន្តទៀត ហើយត្រូវអនុវត្តឲ្យបាន នូវការការពារសុខភាព ពីជំងឺកូវីដ-១៩ ដោយប្រកាន់ខ្ជាប់នូវ វិធានការការពារ ៣កុំ ៣ការពារ ដែលជាយ័ន្ត ដ៏ស័ក្តិសិទ្ធិ របស់ សម្តេចតេជោ ក្នុងការរួចផុតពីការវាយប្រវា ពីមេរោគកូវីដ-១៩ ដ៏សាហាវនេះ ជាពិសេសជាងនេះទៀតនោះ សូម លោកគ្រូ អ្នកគ្រូ នាំក្មួយៗ ទាំងនេះ ដែលមានអាយុចាប់ពី ០៦ឆ្នាំ ដល់ ១២ឆ្នាំ ទៅទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នាកុំបីខាន។

គួរជម្រាបថា អំណោយដែលបាននាំយកមកប្រគល់ជូនសមាគម មាន អង្ករចំនួន ២តោន មី២០កេស ត្រីខកំប៉ុង៥កេស ប្រេងឆា ៤កេស ទឹកត្រី ៥យួរ ទឹកស៊ីអ៊ីវ ៥យួរ ទឹកសុទ្ធចំណិះ២០លីត្រ ២០ដបធំ ទឹកក្រូច ៥កេស អាល់កុល ១កាន ម៉ាស់ ១កេស និងថវិកាចំនួន ៤លានរៀល ជាមួយគ្នានេះដែរ ខ្ញុំបាទបាន ឧបត្ថម្ភ ដល់ លោកគ្រូ អ្នកគ្រូ ចំនួន៦ នាក់ ក្នុង១នាក់ ១០ម៉ឺនរៀល និងក្មួយៗ សិស្សានុសិស្ស ចំនួន ៥០នាក់ ក្នុង១នាក់ ថវិកា ២ម៉ឺនរៀលផងដែរ ៕

Previous Post Next Post