គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ឯកឧត្តមខាន់ មាណេររដ្ឋលេខាធិការក្រសួងសារធារណៈការនឹងដឹកជញ្ជូនព្រមទាំងសហការីបាននាំយកទេយ្យទានដែលជាអំណោយរបស់សម្តេចក្រឡាហោមស ខេងនឹងលោកជំទាវប្រគេនជូនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៣៣វត្តក្នុងស្រុកបវរលខេត្តបាត់ដំបង ..

នៅថ្ងៃអាទិត្យ ៩កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមការងារ ក្រឡាហោមមនុស្សធម៌ ដឹកនាំដោយឯកឧត្តម ខាន់ មាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងសហការី បាននាំយកទេយ្យទានរួមមានៈ ទៀនវស្សា គ្រឿងឧបភោគបរិភោគ ម៉ាស់ និងអាល់កុល ដែលជាសទ្ធាដ៏ជ្រះថា្លរបស់សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងលោកជំទាវ ប្រគេនជូនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៣៣វត្ត ក្នុងស្រុកបវេល ខេត្តបាត់ដំបង ។

ឯកឧត្តម ខាន់ ម៉ាណេរ បានពិតព្រះសង្ឃទាំង៣៣វត្ត ជម្រាបជូនដូនជី តាជីនិងពុទ្ធបរិស័ទដែលមានវត្តមានចូលរួមនាំឱកាសនោះ នូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលគ្រប់ពេលវេលាតែងតែមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការលះបង់សទ្ធាដ៏ជ្រះថ្លាក្រៃលែងសម្រាប់ព្រះពុទ្ធសាសនា និងបានយកចិត្តទុកដាក់ក្នុងការកសាងវត្តនានាទូទាំងខេត្តបាត់ដំបង ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។

ឯកឧត្តម រដ្ឋលេខាធិការ អំពាវនាវដល់គណៈកម្មការវត្តនានា ចូលរួមផ្សព្វផ្សាយការបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ(COVID-១៩) ត្រូវអនុវត្តន៍តាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការការពារឲ្យបានខ្ជាប់ខ្ជួន គឺ៣កុំ និង៣ការពារផងដែរ ៕

Previous Post Next Post